adverise with khmeread 1

Usain Bolt ប្រមូលមេដាយមាសអស់រលីងខាងរត់ប្រណាំង បន្ទាប់ពីយកឈ្នះរត់បណ្តាក់ ១០០ ម៉ែត្រ ៤ តង់

    ​Usain Bolt បានបញ្ចប់​អាជីព​កីឡា​អូឡាំពិក​របស់ខ្លួន​ដោយ​ទទួលបាន "​មេដាយមាស​បី​" មិន​ធ្លាប់មាន​ពីមុនមក ខណៈដែល​អត្ត​ព​លិ​ក​តំណាងឱ្យ​ប្រទេស​ហ្សា​ម៉ា​អ៊ី​ក​រូបនេះ​បានឈ្នះ​ក្នុង​វិញ្ញាសា​រត់​បណ្តាក់​ចម្ងាយ ១០០​ម៉ែត្រ​បួន​តង់​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​។​

​    ​អត្ត​ព​លិ​កវ័យ ២៩​ឆ្នាំ​រូបនេះ បានឈ្នះ​លើ​វិញ្ញាសា​រត់ ១០០​ម៉ែត្រ និង​២០០​ម៉ែត្រ​រួចជាស្រេច​នាពេល​កន្លងមក ខណៈដែល​គាត់​ជា​អត្ត​ព​លិ​ក​តែ​ម្នាក់​គត់​ដែល​ឈ្នះ​លើ​វិញ្ញាសា​រត់​ចម្ងាយ​បី​ប្រភេទ​ក្នុងការ​ព្រឹត្តិការណ៍​ប្រកួត​ចំនួន​បី​លើក​របស់​អូឡាំពិក​។​

​    ​អត្ត​ព​លិ​ក​ក្រុម​តំណាងឱ្យ​ប្រទេស​ជប៉ុន​បានបញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​ទី​ពីរ​គួរឱ្យភ្ញាក់ផ្អើល ខណៈដែល​សហរដ្ឋអាមេរិក​ត្រូវ​ដកសិទ្ធិ​ដោយ​ផ្តល់​មេដាយ​សំរឹទ្ធិ​ទៅដល់​អត្ត​ព​លិ​ក​ដំណាងឱ្យ​ប្រទេស​កាណាដា​វិញ​៕

 

adverise with khmeread
ប្រភព៖ BBC, ដេលីមែល

មតិយោបល់