adverise with khmeread 1

Victor Valdes ថាអត់ដែលឈ្លោះឬអន់ចិត្តជាមួយ Louis van Gaal ហើយថាគាត់ប្រៀបដូចជាឪពុកបង្កើត

    ​ការ​និរទេស​ខ្លួន​របស់ Victor Valdes ពី​ជម្រើស​ដំបូង​របស់​ក្រុម​បិសាច​ក្រហម Manchester United កាលពី​រដូវ​កាល​មុន​បាន​ក្លាយជា​រឿង​មួយ​ដ៏​ចម្លែក ដែល​វា​ពិតជា​គួរឱ្យ​សោកស្តាយ​ជាទីបំផុត​។​

​     អតីត​អ្នកចាំទី​ចាស់វស្សារ​របស់​ក្រុម​អ្នកមាន​បុណ្យ Barcelona រូបនេះ ត្រូវបាន​បង្ខំ​ឱ្យ​ហ្វឹកហាត់​ជាមួយ​ឈុត​បម្រុង និង​យុវជន​អាយុ​ក្រោម ២១​ឆ្នាំ​ហើយ​ទីបំផុត​ត្រូវបាន​បង្ខំ​ឱ្យ​ចាកចេញ​នៅលើ​កិច្ចព្រមព្រៀង​ខ្ចី​ជើង​ទៅកាន់​ក្លឹប​លី​ក​កំពូល​បែលហ្ស៊ិក Standard Liege ។​

​    ​ក្រោយ​ការចាកចេញ​នេះ​មក ពាក្យ​ចចាមអារ៉ាមៗ​អាក្រក់ៗ​រវាង Valdes បាន​ផ្ទុះឡើង​ទាក់ទិន​នឹង​ជម្លោះ​ជាមួយ Louis van Gaal​។

​    ​ប៉ុន្តែ Valdes ដែល​បច្ចុប្បន្ន​បាន​លេង​ឱ្យ​ក្លឹប​ចំណូល​ថ្មី Premier League ក្រុម Middlesbrough បាន​បំផ្លាញ​របាយការណ៍​ទាំងនេះ​ទាំងស្រុង​។​

​    ​គាត់​បាន​បញ្ជាក់ថា "​ខ្ញុំ​មិនមាន​ពាក្យ​អាក្រក់ៗ​ស្រាប់ Van Gaal ឬ Manchester United ឡើយ​"​។

​    ​គាត់​បាន​បន្តទៀតថា "​ពួកគេ​បាន​ជួយ​ខ្ញុំ​អំឡុង​ពេលដែល​ខ្ញុំ​ស្ថិតក្នុង​បញ្ហា​របួស​។ LVG បានផ្តល់​ឱ្យ​ខ្ញុំ​នូវ​ឱកាស​របស់ខ្ញុំ​ក្នុងនាម​ជា​កីឡាករ​ម្នាក់​នៅឯ Barcelona ហើយ​បន្ទាប់មក​ម្តងទៀត​នៅ​បិសាច​ក្រហម​។ គាត់​ដូចជា​ឪពុក​ម្នាក់​ចំពោះ​ខ្ញុំ​"៕

adverise with khmeread
ប្រភព៖ Dreamteamfc

មតិយោបល់