adverise with khmeread Borussia dortmund refuse to rule

Dortmund អាចនឹងលក់ខ្សែប្រយុទ្ធឆ្នើម Emerick Aubameyang បន្ទាប់ពីក្រុម Arsenal ចាប់អារម្មណ៍

    ​ដំណឹង​លេចឮ​នានា​ក្នុង​សប្តាហ៍​នេះ​បាន​អះអាងថា ក្រុម​កាំភ្លើង​ធំ Arsenal បាន​ចរចា​ជាមួយ​ក្រុម Dortmund និង​បាន​បំពេញបែបបទ​ផ្ទេរ​របស់​កីឡាករ​រូបនេះ​ក្នុងតម្លៃ ៤២ លាន​ផោន​ទៀតផង​។​

​    ​នាយក​ប្រតិបត្តិ​របស់​ក្រុម Dortmund លោក Hans-Joachim Watzke បាន​បដិសេធ​ពី​លទ្ធភាព​មិន​លក់​កីឡាករ​រូបនេះ និង​និយាយថា​ក្លឹប​អាច​ទ្រាំទ្រ​ទៅមុខ​ដោយ​មិនចាំបាច់​មាន​រូបគាត់​។ លោក​បាន​ប្រាប់ថា "​យើង​មិនមែន​ពឹងផ្អែក​តែ​លើ Aubameyang នោះទេ​"​។​

​    ​ក្រុម​កាំភ្លើង​ធំ Arsenal មាន​កន្លែង​សម្រាប់​ខ្សែប្រយុទ្ធ​លំដាប់​ពិភពលោក​ដូច​កីឡាករ Aubameyang ហើយ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ហ្គា​បុ​ង​រូបនេះ ច្បាស់​ជា​ធ្វើ​ឲ្យ​ក្រុម​របស់លោក Arsene Wenger កាន់តែខ្លាំង​ថែមទៀត ប្រសិនបើ​ការលើកឡើង​របស់​សារព័ត៌មាន​ក្នុងស្រុក​របស់​អាល្លឺម៉ង់​ជាការ​ពិតមែន​នោះ​៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់