adverise with khmeread Unnamed %283%29

ប៉ូលិសខណ្ឌច្បារអំពៅបង្ក្រាបឃាត់ខ្លួនជនសង្ស័យ២នាក់ប្រើគ្រឿងញៀន ឆ្លៀតដកហូតបៀ០២ហ៊ូទៀត!

    ភ្នំពេញ ៖​ ដោយមានការអនុញ្ញាតពីលោក វង្ស ប៊ុន វិសុទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ សមត្ថកិច្ចនគរបាលផ្នែកយុត្តិធម៍ខណ្ឌច្បារអំពៅ សហការជាមួយប៉ូលិសប៉ុស្តិ៍ និងកម្លាំងសាលាសង្កាត់ព្រែកប្រា ចុះបង្ក្រាបជាក់ស្តែង ករណីជួញដូរ និងសំរួលឱ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ម៉ោង១១​ និង១៥នាទី។

    ប៉ូលិសនិយាយថា​ ជនសង្ស័យ២នាក់ ទី១-ជនសង្ស័យឈ្មោះ សារី ណាវី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរគ្មាន ស្នាក់នៅទីតាំងកើតហេតុ និងទី២-ឈ្មោះ សុខសាន្ត ឧត្តម ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។

    ដកហូតបានវត្ថុតាងរួមមាន ក្រាមពណ៌សថ្លា (សង្ស័យថ្នាំញៀន) ០២កញ្ចប់ថង់តូច, ឧបករណ៍ជក់ថ្នាំញៀន០២កំប្លេ, ដែកកេះ០៦ និងបៀ០២ហ៊ូ, ទុយោកាត់សំរាប់ចូកថ្នាំញៀន០៣កំណាត់, ក្រដាស់អាលុយមីញ៉ូមពណ៌ស សំរាប់ជក់ថ្នាំញៀន០៣សន្លឹក,​ កាំបិតចំពុះទង់០២ និងដំបង២កំណាត់០១គូ។

    បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ឃាត់ខ្លួន បណ្តោះអាសន្ន នៅអធិការប៉ូលិសខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី៕

adverise with khmeread

មតិយោបល់