adverise with khmeread %e1%9f%a0

ធ្លាប់ឃើញមិត្តស្រី Usain Bolt ទេ?

    ​គាត់​ប្រហែលជា​បុរស​ម្នាក់​ដែលមាន​ល្បឿន​លឿន​បំផុត​ក្នុង​ពិភពលោក ប៉ុន្តែ​មិត្តស្រី​របស់ Usain Bolt ជនជាតិ​អាមេរិក​ឡាទីន​កំពុងមាន​រាង​អ៊ែ​ម​ត្រូវប៉ាន់ ដែល​អាចធ្វើឱ្យ Kim Kardashian មិន​ហ៊ាន​សម្លឹងមើល​នាង​នោះឡើយ​។​

​    ​គាត់​ទើបនឹង​បានបញ្ចប់​ការដណ្តើម​មេដាយមាស​អូឡាំពិក​កាលពី​ព្រឹក​មិញ​នេះ ប៉ុន្តែ​មាន​អ្វី​កើតឡើង​សម្រាប់​គាត់​ពេល​បញ្ចប់​កាតព្វកិច្ច​នៅលើ​ទីលាន​រត់​ចម្ងាយ​?

​    ​ពិតជា​ល្អ​ណាស់​សម្រាប់​អត្ត​ព​លិ​ក​ល្បឿន​រន្ទះ​រូបនេះ ខណៈដែល​មិត្តស្រី​របស់គាត់​គឺ​ពិត​ជាមាន​សម្រស់​មិនធម្មតា​នោះឡើយ​។​

​    ​Bolt កំពុងមាន​ទំនាក់ទំនង​ជាមួយនឹង​នារី​ដ៏​ស្រស់ស្អាត​ម្នាក់​ឈ្មោះ Kasi Bennett ហើយ​នាពេល​កន្លងមក​នាង​មិនអាច​លាក់​ពី​ភាព​រំភើប​របស់​នាង​បានឡើយ ខណៈដែល​នាង​បាន​មើល​មិត្ត​ប្រុស​របស់​នាង​ទទួលបាន​ជ័យជម្នះ នាង​តែងតែបាន​ផ្ញើ​សារ​សាទរ​ទៅដល់​មិត្ត​ប្រុស​នាង​ផងដែរ​នៅលើ​បណ្តាញ​សង្គម​របស់ខ្លួន​៕

ប្រភព៖ Dailystar

adverise with khmeread

មតិយោបល់