Unnamed %284%29

បុរសស្រវឹងស្រាម្នាក់ទៅដាក់មងក្នុងបឹងលង់ទឹកស្លាប់

    កណ្តាល​ ៖​ បុរសម្នាក់ានលង់ទឹកស្លាប់នៅថ្ងៃ១៩ សីហា ឆ្នាំ២០១៦ វេលាម៉ោង៩ និង៣០នាទី យប់នៅចំណុចរណ្ដៅដីបឹងអូរបែកក្អម ភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកកំពូល ខេត្តកណ្ដាល។

    ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះម៉ៅ មានភេទប្រុស អាយុ៣៥ឆ្នាំ ជន ជាតិខ្មែរ សព្វថ្ងៃស្នាក់នៅ ឡឥដ្ឋត្បូងពេជ្រ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្កកណ្ដាល មុខរបរកម្មករឡឥដ្ឋ។

    ប៉ូលិសបន្តថា​ ជនរងគ្រោះជាមនុស្សញៀនស្រា ដោយផឹកស្រាជាប្រចាំនៅថ្ងៃកើតហេតុជន​រងគ្រោះបានផឹកស្រាស្រវឹងលុះដល់ម៉ោង៤ និង៣០នាទី ល្ងាចជនរងគ្រោះបានយកមង របស់ខ្លួនទៅរាយនៅកន្លែងកើតហេតុ។

    ក្នុងពេលនោះប្រពន្ធបាន បានឃាត់កុំឱ្យទៅ តែជនរងគ្រោះមិនស្ដាប់ក៏ជិះកង់ចេញទៅបាត់រហូតដល់ម៉ោង៦ល្ងាច មិនឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញប្រពន្ធជនរងគ្រោះ ក៏ចេញទៅរកជនរងគ្រោះ ដោយមានកម្មករឡឥដ្ឋនៅជាមួយគ្នាជាច្រើននាក់បាននាំគ្នាជួយរក​ជនរងគ្រោះ។

    រហូតម៉ោង៩ និង៣០នាទី ក៏បានប្រទះឃើញកង់ជនរងគ្រោះ បញ្ឈរនៅកន្លែងកើតហេតុ ហើយក៏នាំគ្នាចុះទៅក្នុងរណ្ដៅដីរាវរកជនរងគ្រោះ​ ហើយបានរកឃើញជនរងគ្រោះលង់ទឹកស្លាប់នៅកន្លែងកើតហេតុបាត់រួចហើយ ក៏នាំគ្នាសែងសពជនរងគ្រោះមកតម្កល់ទុកនៅវត្តព្រែកអញ្ចាញ។

    បន្ទាប់មកនៅថ្ងៃទី២០ សីហា ឆ្នាំ២០១៦ វេលាម៉ោង៦ព្រឹកផ្នែកជំនាញស្រុក ប៉ុស្តិ៍និងអាជ្ញាធរមូលដ្ឋាន បានធ្វើការពិនិត្យសាកសព ឃើញថាលើខ្លួនសាកសពពុំមានស្លាកស្នាមអ្វីពាក់ពន្ធ័និងបទល្មើសឡើយ។ ហើយប៉ូលិសបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕


 

មតិយោបល់