រូបភាពជាច្រើនបានបង្ហាញពីទីកន្លែងងងឹតបំផុតនៅលើផែនដីដែលពោរពេញទៅដោយទេសភាពទេពសច្យុតិឈ្មោះ Perseid ដែលមើលទៅស្រស់ស្អាតសឹងមិនគួរឱ្យជឿ។
អ្នកប្រមាញ់រូបភាពលោក Jason Weingart បានផ្សងព្រេងទៅតំបន់ Texas Bend ក្នុងឧទ្យាន Big Bend National Park ក្នុងរដ្ឋតិចសាស់ និងតំបន់ Grand Canyon ក្នុងរដ្ឋ Arizona ដើម្បីចាប់យករូបភាពកម្ររកបាននេះ។
ទេពសច្យុតិនេះនឹងអាចមើលឃើញរហូតដល់ថ្ងៃទី ២៣ ខែសីហា ហើយដូចក្នុងរូបភាពនេះគឺគេថតបាននៅថ្ងៃទី ១១ ខែសីហា ខណៈដែលមានទេពសច្យុតិហោះរង្វង់ ២០០ ជាងនៅអឌ្ឍគោលខាងជើង៕
