adverise with khmeread Unnamed %285%29

លួចដូង-ស្វាយប្រហែល១០លើកទើបតេជាប់ខ្នោះប៉ូលិស

    កណ្តាល​ ៖​ បុរសម្នាក់លួចដូង-ស្វាយត្រូវប៉ូលិសឃាត់ខ្លួននៅថ្ងៃទី១៩ សីហា ឆ្នាំ២០១៦ វេលាម៉ោង៥ និង៣០នាទី នៅចំណុចចំការស្វាយ ឈ្មោះ អ៊ឹម ប៉ូលី ស្ថិតភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

    ប៉ូលិសនិយាយថា​  ជនរងគ្រោះឈ្មោះ អ៊ឹម ប៉ូលី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ ទីលំនៅ ភូមិ ឃុំ កើតហេតុខាងលើ។

    ចំណែកជនល្មើសឈ្មោះ ផាន់ រស្មី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កសិករ ជនជាតិខ្មែរ (ឃាត់ខ្លួន) ទីលំនៅ ភូមិព្រែកតាសៅ ឃុំ ស្វាយប្រទាល ស្រុកស្អាង។ វត្ថុតាងចាប់យកផ្លែស្វាយខ្ចី (កែវល្មៀត) កន្លះបាវស និងផ្លែដូងខ្ចី ចំនួន ១៣ ផ្លែ។

    ប៉ូលិសបន្តថា​  នៅថ្ងៃទី១៩ សីហា ឆ្នាំ២០១៦ វេលាម៉ោង១៧ និង៣០នាទី ឈ្មោះ ផាន់ រស្មី បានលួចបេះផ្លែដូងរបស់ឈ្មោះ ធី បានចំនួន ១៣ ផ្លែ រួចមកលួចបេះផ្លែស្វាយរបស់ឈ្មោះ អ៊ឹម ប៉ូលី បានប្រហែលទម្ងន់ ២០គីឡូក្រាម ហើយពេលដែលឈ្មោះ ផាន់ រស្មី កំពុងប្រមូលផ្លែស្វាយចូលបាវស ស្រាប់តែម្ចាស់ចំការស្វាយ មកដល់បានឃាត់ឈ្មោះ ផាន់ រស្មី ប្រគល់មកឱ្យសមត្ថកិច្ចនគរបាលស្រុកស្អាង ដើម្បធ្វើការសាកសួរ និងបន្តចាត់ការ។

    នៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះ ផាន់ រស្មី សារភាពថា៖ ខ្លួនធ្លាប់លួចបេះផ្លែស្វាយ របស់ប្រជាពលរដ្ឋ ប្រហែល ១០លើក រួចមកហើយ។ ករណីនេះសមត្ថកិច្ចបានបន្តអនុវត្តតាមនីតិវិធី៕


 

adverise with khmeread

មតិយោបល់