adverise with khmeread Unnamed

ជនសង្ស័យម្នាក់គាស់សោផ្ទះចូលយកម៉ូតូ១គ្រឿងបានសម្រេចតែត្រូវបានម្ចាស់តាមរកឃើញវិញ(មានវីដេអូ)

    ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់បានចូលគាស់ទ្វារផ្ទះចូលលួចម៉ូតូបានសម្រេច ហើយបានជិះគេចខ្លួនបានជាង២ម៉ោង ត្រូវបានម្ចាស់តាមរងឃើញប្តីសម្ថតកិច្ចឃាត់ខ្លួន បានមកវិញ​នៅម៉ោង៣ និង២០នាទីទៀបភ្លឺថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦នៅម្តុំផ្ទះសំណាក់ក្បែងប៉ុស្ដិ៍បឹងសាឡាង ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ហើយនៅព្រឹកថ្ងៃទី២០ ខែឆ្នាំដដែល បានប្រគល់ជនសង្ស័យឱ្យសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ។ 

    បើតាមសម្ដីជនរងគ្រោះដែលឈ្មោះ អេង សុខចាន់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជនមានទីលំនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានប្រាប់ឱ្យដឹងថា​ នៅវេលាម៉ោងល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ រូបគេបានចេញមកពីរធ្វើការ ​នឹងរៀបចំហូបបាយជាក្រុមគ្រួសាររហូតដល់ម៉ោង៨ ក៏បានយកម៉ូតូដាក់នៅក្រោមផ្ទះហើយចាក់សោរួចក៏បានឡើងទៅសំរាកនៅខាងលើផ្ទះ។ 
​    
    លុះដល់ម៉ោងជាង២រំលងអាធ្រាត្រដោយសារតែឮសូរសំលេងឆ្កែព្រុសខ្លាំងពេករូបគេ បានចុះមកក្រោមក៏បានមើលទៅកន្លែងដាក់ម៉ូតូ ស្រាប់តែមិនឃើញហើយក៏ស្រែកឆោឡោផ្អើលដល់បងប្អូននិងអ្នកជិតខាង។ 

    ពេលនោះរូបគេនឹងបងប្រុសបានជិះម៉ូតូដើរក រួចហើយក៏ប្រទះឃើញជនសង្ស័យម្នាក់កំពុងអង្គុយលើម៉ូតូរបស់ខ្លួន ម៉ាកហុងដាសង់សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ មានស្លាកលេខភ្នំពេញ 1FB-2809 ដែលកំពុងតែចាំទិញអីហូបនៅតាមផ្លូវ៣៣៦សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
 
    នៅពេលនោះគេទាំងពីរនាក់បងប្អូនក៏បានចាំមើល រួចមកជនសង្ស័យ បានជិះម៉ូតូចេញទៅផ្ទះសំណាក់មួយកន្លែងស្ថិតនៅក្បែរប៉ុស្តិ៍បឹងសាឡាង ក៏បានប្ដឹងសមត្ថកិច្ចប៉ុសិ្តបឹងសាឡាងចាប់ខ្លួនជនសង្ស័តែម្ដង រួចក៏ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យចាត់ការបន្ត។

    ជនសង្ស័យឈ្មោះ លឹម លាងស្រូច ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងម៉ូតូ ស្នាក់នៅផ្សារសំណង់១២ មានស្រុកកំណើតនៅភូមិអូលេង ឃុំរំដេង ស្រុកសេរីសន្ធ ខេត្តកំពុងចាម។ ក្នុងនោះផងដែរសមត្ថកិច្ចបានទៅឆែកឆេរនៅផ្ទះជនសង្ស័យ បានរកឃើញម៉ូតូមួយគ្រឿងម៉ាក់ Pulsar ពណ៌ខ្មៅមានស្លាកលេខភ្នំពេញ 1BR-8984 ជាម៉ូតូកែច្នៃ។ 

    បច្ចុប្បន្នជនសង្ស័យត្រូវបានប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌមានជ័យចាត់ការទៅតាមផ្លូវច្បាប់៕

 

adverise with khmeread

មតិយោបល់