Unnamed

ចោរមុខដដែលៗ...ឆក់ IPAD ជាប់ខ្នោះ២នាក់

    កណ្តាល​ ៖​ ជនសង្ស័យ២នាក់ត្រូវប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួនក្នុងករណីឆក់ IPADនាថ្ងៃទី២០ សីហា ឆ្នាំ២០១៦ ម៉ោង១០ និង១០នាទី នៅចំណុចផ្លូវលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

    ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ អៀង ស្រីអូន ភេទស្រីអាយុ២០ឆ្នាំ ទីលំនៅ ភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកសណ្ឋាគារ ត្រានីកា។

    ចំណែកជនល្មើស៖ ០២នាក់១-ឈ្មោះ មុត រដ្ឋា ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅ ភូមិចំពុះក្អែកសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) និង២-ឈ្មោះ​ សុង ហេងទី ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។ សម្ភារៈបាត់បង់ IPAD ពណ៌ស ០១គ្រឿងនិង-ប្រាក់ដុល្លារ ១០០ដុល្លារ​។

    វត្ថុតាងដកហូតម៉ូតូ០១គ្រឿងម៉ាក SUZUKI next ពណ៌សសេរីឆ្នាំ ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1 DD-3065 និងទូរស័ព្ទដៃ០២គ្រឿង (ម៉ាកNOKIAចុចពិលពណ៌ខ្មៅ និងម៉ាកtrue ពណ៌ខ្មៅ)។

    ប៉ូលិសបន្តថា​ នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះកំពុងតែជិះម៉ូតូជាមួយម្តាយរបស់ខ្លួន ដើម្បីត្រឡប់ទៅផ្ទះវិញដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនល្មើសទាំង០២នាក់ខាងលើបានជិះម៉ូតូមកដល់ទន្ទឹមហើយម្នាក់ឈ្មោះ មុត រដ្ឋា អង្គុយខាងក្រោយបានធ្វើសកម្មភាព ឆក់យក IPAD និងលុយដែលជនរងគ្រោះ ដាក់ស្រោម​IPAD កាន់ជាប់និងដៃហើយបានជិះម៉ូតូគេចខ្លួនឆ្ពោះទៅទិសខាងត្បូង តាមផ្លូវលេខ២១ ភ្លាមនោះជនរងគ្រោះបានស្រែកថាចោរៗ ស្របពេលនោះសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ បានចុះអន្តរាគមន៍ សហការជាមួយនគរបាលស្រុកស្អាង ដេញតាមធ្វើការឃាត់ខ្លួនជនល្មើស បានទាំង០២នាក់ រួមទាំងមធ្យោបាយធ្វើសកម្មភាព​។

    ចំពោះវត្ថុតាង ជនល្មើសបានបោះចោល រកពុំឃើញឡើយ។ នៅចំពោះមុខសមត្ថកិច្ច ជនល្មើសបានសារភាពថា ខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពឆក់យកIPADរបស់ជនរងគ្រោះពិតប្រាកដមែន។

    ជនល្មើសឈ្មោះ មុត រដ្ឋា បានឆ្លើយសារភាពទៀតថា កន្លងមកខ្លួន និងបក្ខពួក៥នាក់​ទៀត ដែលមានឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះ សិលា ភេទប្រុស អាយុ២៣ឆ្នាំ (មេក្លោង) មានទីលំនៅ ភូមិឬស្សីស្រុកឃុំឈើទាល ស្រុកកៀនស្វាយ ជិះម៉ូតូម៉ាកឌូក ពណ៌លាយទឹកក្រូច, ២.ឈ្មោះ ចយ ភេទប្រុស អាយុ១៩ឆ្នាំនៅភូមិចំពុះក្អែក, ៣.ឈ្មោះ ខ្វាច់ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិចំពុះក្អែក ជិះម៉ូតូម៉ាក HONDA ​១២៥ពណ៌ខ្មៅ សេរី២០០៩, ៤.ឈ្មោះ សិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ នៅភូចំពុះក្អែកជិះម៉ូតូម៉ាក MSX ពណ៌ក្រហម, និង៥.ឈ្មោះ ភ្លោះ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ។ ធ្លាប់ធ្វើសកម្មភាពឆក់កាបូបលុយ និងទូរស័ព្ទចំនួន៨ដងរួចមកហើយ គឺនៅតាខ្មៅ ៥ដង និងនៅច្បារអំពៅ ៣ដង។ ចំណែកបញ្ហាគ្រឿងញៀនវិញ គឺធ្លាប់បានប្រើប្រាស់រយៈពេលជិត១ឆ្នាំមកហើយមិនទាន់ឈប់ប្រើនៅឡើយទេ៕

មតិយោបល់