adverise with khmeread 14101671 278810595833394 746218940 n

ពូកែខាងវាយប្រពន្ធ​ កូន​ និងម្តាយចុង​ ត្រូវប៉ូលិសវាយខ្នោះ

    ពោធិ៍សាត់ ៖ មានករណីហិង្សាក្នុងគ្រួសារ១លើកប្តីវាយប្រពន្ធ​ កូន​ និងម្តាយចុងនៅថ្ងៃទី១៩ សីហា ឆ្នាំ២០១៦ វេលាម៉ោង៥ល្ងាច នៅចំណុចភូមិពោធិ៍តាតួយ សង្កាត់លលកស ក្រុង-ខេត្តពោធិ៍សាត់ត្រូវបានប៉ូលិសឃាត់ខ្លួន​។ 

    ប៉ូលិសនិយាយថា ជនសង្ស័យដែលបង្កអំពើហិង្សានេះមានឈ្មោះ ប៊ូ ភារម្យ ភេទប្រុស អាយុ២៦ឆ្នាំ​ជនជាតិខ្មែរ រស់នៅភូមិ-សង្កាត់ កើតហេតុខាងលើ។ 

    ប៉ូលិសបន្តថា ជនសង្ស័យ បានប្រើអំពើហិង្សាក្នុងគ្រួសារ ដេញវាយប្រពន្ធ កូន និងម្ដាយចុងជាច្រើនលើក កន្លងមកហើយ (មុខសញ្ញាមិនរាងចាល)។ 

    ករណីនេះ ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តទៅតាមនីតិវិធីច្បាប់៕

adverise with khmeread

មតិយោបល់