adverise with khmeread Cegrab 20151222 201449 688 1 736x414

ចោរ​ស្ទើរភ្លើង​លួច​ខុស​បច្ចេកទេស​ជាប់​ពាក់កណ្តាល​ខ្លួន​ក្នុង​ពិ​ដាន​របស់​ហាង​លក់ទំនិញ​

​    ​ប៉ូលិស​ដែល​មកដល់​ហាង​លក់ទំនិញ​មួយ​បន្ទាប់ពី​ឭ​សម្លេង​ប្រកាសអាសន្ន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេល​ឃើញ​ជើង​មួយគូ សំយុង​ចុះ​ក្រោយពី​ប្រឡោះ​មួយ​នៅក្នុង​ពិ​ដាន​។ ហេតុការណ៍​ហួសចិត្ត​នេះ​បាន​កើតឡើង​តាំងពី​ថ្ងៃទី ២២ ខែធ្នូ​មកម្ល៉េះ​។ 

​    ​ផ្អែក​តាម​របាយការណ៍​ប៉ូលិស បុរស​វ័យ ៤០ ឆ្នាំ​រូបនោះ​បាន​ព្យាយាម​ចូលក្នុង​ហាង​មួយ​នៅ​ទីក្រុង Krasnoyarsk របស់​រុស្ស៊ី​តាម​ប្រឡោះ​មួយ​នៅ​ដំបូង ប៉ុន្តែ​បែរជា​ស៊យ​កៀប​ជាប់​ខ្លួន​ពាក់កណ្តាល​តែម្តង​។ សមត្ថកិច្ច​បាន​ជួយ​បុរស​នេះ​បានសម្រេច​តែ​ឃាត់ខ្លួន​បុរស​នេះ​ភ្លាមៗ​ផងដែរ​។ 

​    ​បុរស​ម្នាក់​នោះបាន​ប្រាប់​ប៉ូលិស​ថា​រូបគេ​មិនមែនជា​ចោរ​ទីមួយ ដែល​ឡើង​តាម​ដំបូល​ចូលមក​ហាង​មួយ​នេះ​ទេ​។ តែ​ទោះយ៉ាងណា ប៉ូលិស​នៅតែ​កសាង​សំណំ​រឿង​បញ្ជូន​ចោរលួច​មិនបាន​សម្រេច​នេះ​ទៅ​តុលាការ​៕  

adverise with khmeread
ប្រភព៖ ស្កាយញូវស៍

មតិយោបល់