adverise with khmeread Unnamed %281%29

អាវុធហត្ថខេត្តស្ទឹងត្រែងឃាត់មន្ត្រីយោធាម្នាក់ជាមួយថ្នាំញៀន១គីឡូក្រាម

    ស្ទឹងត្រែង​ ៖ ជនសង្ស័យជាមន្ត្រីយោធាម្នាក់ជាមួយថ្នាំញៀនប្រមាណ១គីឡូក្រាម ត្រូវកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងបង្ក្រាបជាក់ស្តែងតាមវិធីញុះញង់​ នៅវេលាម៉ោង៣រសៀលថ្ងៃទី១៩ សីហានេះ ត្រង់ចំណុចលើផ្លូវជាតិលេខ៩ស្ថិតក្នុងភូមិស្រែឬស្សី ឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

    លោកឧត្តមសេនិ៍យត្រី អៀង វ៉ាន់ឌីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា ជនសង្ស័យគឺជាមុខសញ្ញា ដែលអាវុធហត្ថតាមប្រម៉ាញ់ហើយមុននឹងឈានដល់ការឃាត់ខ្លួន ជនសង្ស័យខាងលើនេះអាវុធហត្ថ បានដាក់កម្លាំងតាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ព្រមទាំងស៊ើបអង្កេតអស់រយៈពេលជាច្រើនថ្ងៃ និងដោយប្រើវិធានញុះញុងឱ្យមានការលក់និងមានការទិញ។

    ការងារជំនាញនេះមានការសម្របសម្រួលពីសំណាក់លោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ទើបសមត្ថកិច្ច អាចកំណត់មុខសញ្ញាបាន រួចធ្វើការឃាត់ខ្លួន ខណៈពេលដែល ជនសង្ស័យ ធ្វើសកម្មភាពតែម្តង។

    មន្ត្រីអាវុធត្ថបន្តថា​ ជនសង្ស័យដែលអាវុធហត្ថឃាត់ខ្លួនបាននោះមានឈ្មោះ លី សេត អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនាយទាហាន វរៈលេខ៣៩៤ កងពលលេខ៩ ខេត្តព្រះវិហារ មានទីលំនៅភូមិសែនរុងរឿង ឃុំមរកត ស្រុកជាំក្សាន ខេត្តព្រះវិហារ។

    ក្រោយការឃាត់ខ្លួន ជនសង្ស័យខាងលើ អាវុធហត្ថដកហូតបានវត្ថុ តាងរួមមានគ្រឿង ញៀនមួយកញ្ចប់ធំ ដែលមានទម្ងន់ប្រមាណជា ១គីឡូក្រាម និងម៉ូតូហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាខលេខ ព្រះវិហារ 1B-1515 ផលិតឆ្នាំ២០១២ មួយគ្រឿង ព្រមទាំង ជ្រក់ត្រពាំង ចំនួន ៥កញ្ចប់ផងដែរ។

    បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានអាវុធហត្ថ នាំយកមក ទីបញ្ជាការដ្ឋានកងរាជអាវុហត្ថ ខេត្តដើម្បីធ្វើការសួរនាំបន្ថែមព្រមទាំងកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅការតុលាការដាក់ ទោសទៅតាមនិតិវិធីច្បាប់៕

adverise with khmeread

មតិយោបល់