adverise with khmeread 14045260 278830585831395 1816196312 o

ឃាត់បុរសម្នាក់ជួញថ្នាំញៀននៅកោះធំ

    កណ្តាល​ ៖​ បុរសម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនក្នងករណី​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀននា ថ្ងៃទី១៩ សីហា ឆ្នាំ២០១៦ វេលាម៉ោង៧យប់ ភូមិព្រែកហង់ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល។

    ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ នី លៀង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង​ ខេត្តកណ្ដាល។ មុខរបរ មិនពិតប្រាកដ(ចាប់ឃាត់ខ្លួន)។

    វត្ថុតាងចាប់ដកហូតយក១-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកកIce) ចំនួន ០១ កញ្ចប់ មធ្យម, ២-ទូរស័ព្ទចល័ត ចំនួន ០១ គ្រឿង និង៣-សម្ភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។

    ប៉ូលិសបន្តថា​ កាលពីពេលវេលាកើតហេតុខាងលើ កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះធំ បានចល័តល្បាតក្នុងភូមិសាស្រ្តខ្លួន។ រួចបានទទួលព័ត៌មានពីមហាជនល្អថា មានសកម្មភាពលក់ និងចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅចំណុចកើតហេតុខាងលើ។

    ភ្លាមនោះកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្ដិ៍ពោធិ៍បាន បានស្រាវជ្រាវរហូតដល់ចំណុចកើតហេតុខាងលើហើយបានជួបមុសញ្ញាសង្ស័យឈ្មោះ នី លៀង ភេទប្រុស អាយុ២៤ឆ្នាំ ដោយមានការសង្ស័យ ពេលនោះកម្លាំងជំនាញបានហៅជនសង្ស័យឈ្មោះ នី លៀង មកធ្វើការសាកសួរនៅអធិការដ្ឋានស្រុកកោះធំ។

    តាមការសាកសួរយ៉ាងយកចិត្តទុកដាក់របស់កម្លាំងជំនាញ ទើបជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលក់និងចែកចាយគ្រឿងញៀនប្រាកដមែន ដោយខ្លួនទើបតែលក់អស់ នៅមុនពេលដែលបានជួបសមត្ថកិច្ច រួចជនសង្ស័យរូបនេះបានសារភាពទៀតថាខ្លួននៅសល់ថ្នាំញៀន (ម៉ាទឹកកក) ចំនួន១ កញ្ចប់ទៀត ដែលរូបគេបានលាក់ទុកនៅក្នុងផ្ទះរបស់ខ្លួន ហើយថ្នាំញៀនដែលលាក់ទុកនោះ គឺរូបគេបានទិញយកមករក្សាទុកដើម្បីរំលែក និងវេចខ្ចប់ជាកញ្ចប់តូចៗ សម្រាប់លក់បន្តទៀត។

    តាមចម្លើយសារភាពរបស់ជនសង្ស័យរូបនេះ សមត្ថកច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ នី លៀង នៅអធិការដ្ឋានដើម្បីស្រាវជ្រាវចាត់ការតាមនីតិវិធី។

    លុះនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ដោយបានទទួលបញ្ជា ពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាលតាមរយៈលេខទូរស័ព្ទ ០១៧ ៥០៥ ៩៩៩ ឱ្យឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ នី  លៀង នៅចំណុចភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។

    បន្ទាប់មកកម្លាំងប៉ូលិសស្រុកកោះធំ សហការជាមួយកម្លាំងប៉ុស្ដិ៍តាលន់ បានចុះឆែកឆេរលំនៅដ្ឋានខាងលើ នៅវេលាម៉ោង ១០។ក្រោយការឆែកឆេរយើងបានរកឃើញថ្នាំញៀន (ម៉ាទឹកកក) ចំនួន ០១ កញ្ចប់មធ្យម និងសម្ភារៈសម្រាប់ប្រើប្រាស់ វេចខ្ចប់គ្រឿងញៀនមួយចំនួន៕
 

adverise with khmeread

មតិយោបល់