adverise with khmeread Unnamed %284%29

ឃាត់ក្មេងប្រុសអាយុ១២ឆ្នាំជាមួយថ្នាំញៀន៣៥កញ្ចប់

    ភ្នំពេញ​ ៖ ជនសង្ស័យម្នាក់ជាអនីតិជនពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនត្រូវប៉ូលិសឃាត់ខ្លួននៅថ្ងៃទី២០ ខែសីហាឆ្នាំ២០១៦ វេលាម៉ោងប្រហែល១៥ និង១០នាទី ចាប់យកក្រាមពណ៌សថ្លាចំនួន៣៥កញ្ចប់តូច នៅចំណុចមុខផ្ទះលេខ ៥៦ផ្លូវ ៦១២ កែង៦០៨ក្រុមទី១០៨ ភូមិ ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    ប៉ូលិសនិយាយថា​ ជនសង្ស័យជាអនីតិជន ឈ្មោះ ឆន ដឺរ ហៅ ដឺរ ភេទប្រុស អាយុ១២ ឆ្នាំជនជាតិខ្មែរមុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ម្ដុំផ្សារ៧មករា សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានទីកន្លែងកំណើត ប្លុកបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    វត្ថុតាងចាប់យកមាន កាបូបស្ពាយពណ៌សូកូឡា០១ ក្នុងនោះមានកូនកាបូបពណ៌ខ្មៅចំនួន០៣,​ ក្រាមពណ៌សថ្លាចំនួន៣៥កញ្ចប់តូច (សង្ស័យជាគ្រឿងញៀនម៉ាទឹកកក), ដបកែច្នៃមានទុយោ សំរាប់ជក់គ្រឿងញៀនចំនួន០១។

    បច្ចុប្បន្នដោយមានការសម្របសម្រួល ពីលោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ជនសង្ស័យឈ្មោះ ឆន ដឺរ ជាអនីតិជនបានបញ្ជូនទៅមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងបន្ត​៕


 

adverise with khmeread

មតិយោបល់