មនុស្សមួយចំនួនលើពិភពលោកមានសំណាងណាស់ដែលមិនបានធ្វើការងារដែលប្រកបដោយគ្រោះថ្នាក់។ គ្មានការងារណាមួយងាយស្រួលទេ។ ប៉ុន្តែ អ្នកដែលធ្វើការងារអង្គុយនៅតុ ប្រហែលជាយល់ថាខ្លួនឯងមានសំណាងណាស់ ពេលឃើញវីដេអូខាងក្រោមនេះ។
វីដេអូបង្ហោះលើវេបសាយបណ្តាញសង្គមចិន Sina Weibo ថ្មីៗនេះបានបង្ហាញកម្មករម្នាក់ ត្រូវម៉ាស៊ីនគាបស្លាប់យ៉ាងអាណោចអាធម៌បំផុត។ ដូច្នេះប្រសិនបើអ្នករអ៊ូថាការងារអ្នកពិបាក សូមពិចារណាម្តងទៀត។ ហើយអ្នកដែលធ្វើការងារខាងម៉ាស៊ីន ក៏គួរប្រុងប្រយ័ត្នគ្រប់វិនាទីដែរ ព្រោះគ្រោះថ្នាក់មិនអាចមើលឃើញឬដឹងជាមុនទេ៕
