adverise with khmeread 1

ឃើញ​លោកតា​អាយុ ៨១ ឆ្នាំ​ចូល​ហាង​កាន់​ហ្គី​តា ចង់​មើលងាយ​! ស្រាប់តែ​គាត់​ដេញ​បទ "​ថើប​បង​ឱ្យ​ច្រើនៗ​" ផ្អើល​ពេញ​ហាង​

    ​ពួក​បុគ្គលិក​នៅ​ហាង British Audio Service (BAS) ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពេល​ឃើញ​លោកតា​ម្នាក់​ចូល​ហាង​ខ្លួន ហើយ​ចាប់យក​ហ្គី​តា​មក​ដេញ​សាក​ល្បងមើល​។ ពួក​បុគ្គលិក​ទាំងនោះ​នាំគ្នា​សម្លឹងមើល​លោកតា​ទាំង​ហួសចិត្ត ដែល​ចាស់​ហើយ​នៅ​មក​ចង់​កាន់​ហ្គី​តា​ទៀត ប៉ុន្តែ​នៅពេល​គាត់​ដេញ​ហ្គី​តា​ម៉ាក Gibson Epiphone ភ្លាម ហាង​ទាំងមូល​ស្ងាត់​ជ្រាប ឮសូរ​តែ​សំឡេង​ហ្គី​តា​។ ពួកគេ​មិនបាន​ចាប់អារម្មណ៍​ថា លោកតា Bob Wood គឺជា​អតីត​តារាចម្រៀង​ក្នុង​ក្រុម Tennessee នោះទេ​។ 

​    ​លោកតា​បាន​ដេញ​ចង្វាក់ភ្លេង​បទ “Besame Mucho” (​ថើប​បង​ឱ្យ​ច្រើនៗ​) និពន្ធ​ដោយ​លោក Consuelo Velasquez ក្នុង​ឆ្នាំ ១៩៤០​។ វា​ជា​បទ​ចម្រៀង​ម៉ិ​ក​ស៊ិ​ក ដែល​ល្បី​បំផុត​ក្នុង​ពិភពលោក​។ ទោះបី​ពិភពលោក​សឹងតែ​ភ្លេច​ក្រុម​ចម្រៀង​នេះ​អស់​ទៅហើយ ប៉ុន្តែ​លោកតា Bob នៅតែ​រក្សា​ជំនាញ​អស្ចារ្យ​របស់គាត់​បាន​ដដែល​។ 

​    ​វីដេអូ​ដែល​ផ្តិ​យ​សកម្មភាព​លោកតា Bob ដេញ​ហ្គី​តា​នេះ​ត្រូវបាន​ថត​ជាប់​ដោយ​បុគ្គលិក​ម្នាក់​របស់​ហាង BAS ដោយសារ​បុគ្គលិក​នោះ​មើលទៅ​គាត់​ដូចជា​ទំនង​ចង់​បង្ក​ភាព​ភ្ញាក់ផ្អើល​ក្នុង​ហាង​ពួកគេ​៕

 

adverise with khmeread
ប្រភព៖ British Audio Service (BAS)

អ្នកនឹងចូលចិត្ត

មតិយោបល់