adverise with khmeread 0

ធ្លាប់​យល់សប្តិ​ឃើញ​ជ្រុះ​ធ្មេញ​ទាំង​ក្រាស់​បែបនេះ​ទេ​? នេះ​ជា​អត្ថន័យ​ពិត​របស់​វា​

    ​បើទោះជា​មនុស្ស​យល់​សុបិន​ខុសគ្នាៗ ប៉ុន្ដែ​អត្ថន័យ​នៃ​ការ​យល់សប្តិ​ខ្លះ​គឺ​ដូចគ្នា​សម្រាប់​មនុស្ស​លើ​ពិភពលោក​នេះ​។ 

​    ​សុបិន​ឧស្សាហ៍​កើតឡើង​មានដូចជា ធ្លាក់​ពីលើ​អ្វីមួយ ប្រឡង​ឬ​ធ្វើតេស្ដ​អ្វីមួយ ស្រាត​ក្នុង​សារ​ធារ​ណៈ​។​

​    ​ខាងក្រោម​នេះ​គឺជា​សុបិន​និង​អត្ថន័យ​របស់​វា​។​

​    ​១. យល់សប្តិ​ឃើញ​មិនអាច​គ្រប់គ្រង​រថយន្ត​បាន​។ ក្នុង​សុបិន រថយន្ត​របស់​អ្នក​គឺ​តំណាងឱ្យ​សមត្ថភាព​របស់​អ្នក​ដើម្បី​បង្កើត​ភាព​រីកចម្រើន​ឆ្ពោះទៅមុខ​ក្នុង​គោលដៅ​ជីវិត​។ ប៉ុន្ដែ​ក្នុង​សុបិន​នេះ​បានន័យថា​អ្នក​កំពុងមាន​អារម្មណ៍​ថា​គ្មាន​គោលដៅ​ក្នុង​ជីវិត​ទេ​។​

​    ​២. យល់សប្ដិ​ឃើញ​ធ្លាក់​ពី​ទី​ខ្ពស់​គឺជា​សុបិន​ដែល​មនុស្ស​គ្រប់គ្នា​ឃើញ​ញឹកញាប់​ណាស់​។ វា​មានន័យថា អ្នក​កំពុង​ក្តោប​ក្តាប់​ស្ថានភាព​តានតឹង​មួយ​ក្នុង​ជីវិត​របស់​អ្នក ប៉ុន្តែ​ក្តោប​ក្តាប់​មិនបាន​ល្អ​ទេ​។ គួរតែមាន​ជំនឿ​ចិត្តច្រើន​ចំពោះ​ខ្លួន​។​

​    ​៣. យល់សប្តិ​ឃើញ​ហោះ​! ប្រសិនបើ​អ្នក​យល់សប្តិ​ឃើញ​ហោះ មានន័យថា អ្នក​ជិត​រួច​ផុតពី​ការលំបាក​ទាំងពួង​។​

​    ​៤. យល់សប្ដិ​ប្រឡង ឬ​ធ្វើតេស្ដ មានន័យថា អ្នក​នៅ​មិនទាន់​ប្រាកដ​ពី​សមត្ថភាព​របស់​អ្នក​នៅឡើយ​ទេ នៅពេល​និយាយ​ដល់​ការបំពេញ​កិច្ចការ​សំខាន់​អ្វីមួយ​។ 

​    ​៥. យល់សប្តិ​ឃើញ​ខ្លួនឯង​ស្រាត​ក្នុង​ទី​សារ​ធារ​ណៈ​មានន័យថា អ្នក​កំពុងតែ​ត្រូវគេ​និយាយដើម និង​អាច​នឹង​ជិត​ឈឺ​ដោយសារ​គិត​ច្រើន​។​

​    ​៦. យល់សប្ដិ​ឃើញ​ទៅ​បន្ទប់ទឹក ប៉ុន្ដែ​មិនអាច​រកឃើញ​បន្ទប់ទឹក មានន័យថា អ្នក​កំពុងមាន​ការលំបាក​បំ​ពេញ​តម្រូវការ​ក្នុង​ជីវិត​។ បន្ទប់ទឹក​គឺជា​និមិត្តរូប​បង្ហាញ​ពី​តម្រូវការ​ចាំបាច់​រាល់ថ្ងៃ​របស់​អ្នក​។​

​    ​៧. យល់សប្តិ​ឃើញ​បាក់ធ្មេញ មានន័យថា​អ្នក​មិនមាន​ទំនុកចិត្ត​ក្នុង​ជីវិត​របស់​អ្នក​ទេ​។ ធ្មេញ​គឺជា​សញ្ញា​នៃ​អំណាច និង​ទំនុកចិត្ត​របស់​អ្នក បើ​យល់សប្តិ​បាក់ធ្មេញ អ្នក​កំពុង​បាត់បង់​របស់​ទាំងពីរ​យ៉ាង​នេះហើយ​។ 

​    ​៨. យល់សប្តិ​ឃើញ​គេ​កំពុង​ដេញចាប់​គឺ​តំណាងឱ្យ​បញ្ហា​ក្នុង​ជីវិត​របស់​អ្នក ដែល​អ្នក​ដឹងថា អ្នក​ត្រូវ​ប្រឈមមុខ​ជាមួយនឹង​វា ប៉ុន្ដែ​អ្នក​មិន​ប្រាកដថា​ប្រឈម​នឹង​វា​បាន​ឬក៏​អត់​នោះទេ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់