adverise with khmeread 1

ថ្ងៃកំណើត​របស់​អ្នក​អាច​ប្រាប់​រឿងរ៉ាវ​ជាច្រើន​អំពី​ខ្លួន​អ្នក​! ឆែក​មើល តើ​អ្នក​កើត​ចំ​ថ្ងៃទី ១, ១០, ១៩, ២៨ ដែរ​ឬក៏​អត់​?

    ​សឹងតែ​គ្រប់​វប្បធម៌​លើ​ពិភពលោក ជំនឿ និង​ការ​ទស្សន៍ទាយ​អំពី​អនាគត​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ជីវិត​ប្រចាំថ្ងៃ​តាំងពី​រាប់ពាន់​ឆ្នាំមុន​មកម្ល៉េះ​។ គេ​អាច​ទាយ​វា​មិន​ឆុត ១០០ ភាគរយ​មែន ប៉ុន្តែ​យ៉ាងហោចណាស់ ក៏​ការ​ទស្សន៍ទាយ​អំពី​បុគ្គលិកលក្ខណៈ​របស់​មនុស្ស​ផ្អែក​តាម​ឆ្នាំ​កំណើត​អាចជួយ​ឱ្យ​ពួកគេ​ប្រមើលមើល​ដឹង​អនាគត​មេដឹកនាំ មនុស្ស​ឆ្នើម អ្នក​ប្រាជ្ញា ... បាន ៨៥ ភាគរយ​ដែរ​។ 

​    ​១. ប្រសិនបើ​អ្នក​កើត​ចំ​ថ្ងៃទី ១, ១០, ១៩, ២៨៖ អ្នកជា​មេដឹកនាំ​តាំងពី​កំណើត​។ 
​    ​ប្រសិនបើ​អ្នក​កើត​ចំ​ថ្ងៃនេះ មិន​ថា​ខែ​ណា​នោះឡើយ ដូច្នេះ​អ្នក​កើតមក​មាន​ទេពកោសល្យ​ជា​មេដឹកនាំ​តាំងពី​កំណើត​។ បើ​មានកូន​គួរ​ប្រាថ្នា​ឱ្យ​កើត​ចំ​ថ្ងៃ​ទាំងនេះ​។ 

​    ​២. ប្រសិនបើ​អ្នក​កើត​ចំ​ថ្ងៃទី ២, ១១, ២០, ២៩៖ អ្នកជា​កំពូល​មនុស្ស​ឆាប់​អន់ចិត្ត​
​    ​តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា​ហេតុអ្វី​បានជា​អ្នក​ឆាប់​អន់ចិត្ត​ម្ល៉េះ​? ព្រោះ​អ្នក​កើត​ចំ​ថ្ងៃ​ទាំងអស់នេះ​។ ប៉ុន្តែ អ្នក​ក៏​ជា​មនុស្ស​ពូកែ​ប្រើ​របៀបរបប​ការទូត​មក​និយាយស្តី ល្អ​ចំពោះ​គ្រួសារ និង​ឆាប់​ដឹង​ហេតុការណ៍​ដែល​បម្រុង​នឹង​កើតឡើង​។ 

​    ​៣. ប្រសិនបើ​អ្នក​កើត​ចំ​ថ្ងៃទី ៣, ១២, ២១, ៣០៖ អ្នកជា​កំពូល​មនុស្ស​ពោរពេញ​ដោយ​គំនិត​ច្នៃប្រឌិត​
​    ​អ្នកជា​កំពូល​មនុស្ស​ពោរពេញ​ដោយ​គំនិត​ច្នៃប្រឌិត​។ ស្នាដៃ​សិល្បៈ​គឺជា​ឈ្មោះ​ទី​ពីរ​របស់​អ្នក ហើយ​អ្នក​មិនគួរ​មើលរំលង​វា​នោះទេ​។ ព្យាយាម​ចាប់យក​ស្នាដៃ​ខាង​សិល្បៈ បើទោះបីជា​នេះ​ជាការ​ទស្សន៍ទាយ​ក៏ដោយ​។ អ្នក​អាច​ជោគជ័យ​ខាង​សិល្បៈ​នេះ​។ 

​    ​៤. ប្រសិនបើ​អ្នក​កើត​ចំ​ថ្ងៃទី ៤, ១៣, ២២, ៣១៖ អ្នកជា​បុគ្គលិក​ប្រឹងប្រែង​ធ្វើការ​
​    ​បើ​មាន​គេ​និយាយថា អ្នកជា​មនុស្ស​ងប់​នឹង​ការងារ ប្រាប់​ពួកគេ​ថា​អ្នក​កើត​ចំ​ថ្ងៃ​ទាំងអស់​ហ្នឹង​។ 

​    ​៥. ប្រសិនបើ​អ្ន​កើត​ចំ​ថ្ងៃទី ៥, ១៤, ២៣៖ អ្នកជា​មនុស្ស​ចូលចិត្ត​ផ្សងព្រេង​
​    ​អ្នកជា​មនុស្ស​ចូលចិត្ត​ផ្សងព្រេង ដូច្នេះហើយ​ទើប​អ្នក​ឧស្សាហ៍​ជួបតែ​បញ្ហា​ឥត​ចេះ​ចប់ ដោយសារតែ​អ្នក​ចង់​ធ្វើ​អ្វីដែល​ខ្លួន​ចង់ដឹង​ចង់ឃើញ​។ គ្មានអ្វី​អាចធ្វើឱ្យ​អ្នកខ្លាច​នោះទេ​!​។​

​    ​៦. ប្រសិនបើ​អ្នក​កើត​ចំ​ថ្ងៃទី ៦, ១៥, ២៤៖ អ្នកជា​មនុស្ស​ឆ្លាត និង មាន​ហេតុផល​
​    ​អ្នកជា​មនុស្ស​ឆ្លាត មាន​ហេតុផល និង​ពោរពេញ​ដោយ​យុទ្ធសាស្ត្រ​គិតគូរ​វែងឆ្ងាយ​។ អ្នក​តែងដឹងថា​អ្វី​ត្រូវធ្វើ និង​ជាម​នុស្ស​ឆ្លាត​ជាងគេ​ក្នុង​ក្រុមការងារ​។ 

​    ​៧. ប្រសិនបើ​អ្ន​កើត​ចំ​ថ្ងៃទី ៧, ១៦, ២៥៖ អ្នកជា​មនុស្ស​ពូកែ​ឆ្ងល់​
​    ​អ្នក​អាច​ចំណាយពេល​ច្រើន​គិតថា​អ្វី​ទៅបាន​បង្កើត​ពិភពលោក​នេះ និង​ថែមទាំង​អាច​បើក​ថ្នាក់​ទស្សនៈ​វិទ្យា​ក្នុង​សាកលវិទ្យាល័យ​ទៀត ព្រោះ​អ្នកជា​មនុស្ស​ពូកែ​ឆ្ងល់​។ 

​    ​៨. ប្រសិនបើ​អ្ន​កើត​ចំ​ថ្ងៃទី ៨, ១៧, ២៦៖ អ្នកជា​មនុស្ស​ពូកែ​រកស៊ី​
​    ​អ្នក​ដែល​កើត​ចំ​ថ្ងៃ​ទាំងនេះ​គឺ​ពូកែ​ខាង​ចាត់ចែង​ហិរញ្ញវត្ថុ និង​លុយកាក់​ណាស់​។ មនុស្ស​ភាគច្រើន​ហៅ​អ្នក​ថា វាយឫក ឱ្យ​ពួកគេ​និយាយ​ចុះ​។ អ្នក​ពិតជា​មនុស្ស​ពូកែ​រកស៊ី​ណាស់ បើទោះជា​ឥឡូវ​អ្នក​មិនទាន់​ដឹងថា​ខ្លួនឯង​ចង់​ធ្វើ​អ្វី​ក្នុង​ពេលអនាគត​ក៏ដោយ​។ អ្នក​អាច​នឹង​ក្លាយជា​កំពូល​អ្នករកស៊ី ប្រសិនបើ​កើត​ឱ្យចំ​ថ្ងៃទី ៨ តែម្តង​។ 

​    ​៩. ប្រសិនបើ​អ្នក​កើត​ចំ​ថ្ងៃទី ៩, ១៨, ២៧៖ អ្នកជា​មនុស្ស​ស្រឡាញ់​គ្រួសារ​ឥត​ងាក​រ៉េ​
​    ​នៅពេល​និយាយ​ដល់​គ្រួសារ ទោះ​រវល់​ការងារ​ខ្លាំង​ប៉ុនណា ក៏​អ្នក​នៅតែ​អាច​លៃលក​ពេលវេលា​សម្រាប់​ពួកគេ​បានដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់