adverise with khmeread 1 copy

បើ​លោក​អ្នកមាន​សញ្ញា​ទាំងនេះ បានន័យថា​ក្នុង​ខ្លួន​សុទ្ធតែ​ជាតិពុល​

    ​អ្នក​ត្រូវតែ​ដឹង​ពីអ្វី​ទៅជា​សញ្ញា​បង្ហាញ​អំពី​ជាតិពុល​ក្នុង​ខ្លួន ពីព្រោះ​ជាតិពុល​មិន​ចាក​ចេញពី​រាងកាយ​ទេ ហើយ​អាច​បង្ក​ទៅជា​ជំងឺ​ផ្សេងៗ និង​បង្កបញ្ហា​ដល់​សុខភាព​របស់​យើង​។​

​    ​អត្ថបទ​នេះ​នឹង​បង្ហាញថា រាងកាយ​របស់​អ្នក​ពោរពេញ​ទៅដោយ​ជាតិពុល​ដោយ​របៀប​ណា​។ ប្រសិនបើ​អ្នករក​ឃើញ​រោគសញ្ញា​ខាងក្រោម នោះ​រាងកាយ​របស់​អ្នក​កំពុង​ពោរពេញ​ដោយ​ជាតិពុល​ហើយ​។​

​    ​ប្រសិនបើ​អ្នកមាន​រោគសញ្ញា ៤ ខាងក្រោម ដល់ពេល​ត្រូវ​បណ្ដេញ​ជាតិពុល​ចេញពី​រាងកាយ​របស់​អ្នក​ហើយ​។​

​    ​១. គេង​មិន​លក់​គឺជា​រោគសញ្ញា​ដំបូង បង្ហាញថា​អ្នក​ពោរពេញ​ទៅដោយ​ជាតិពុល - ប្រសិនបើ​អ្នក​ក្រោក​មក​អស់កម្លាំង និង​មាន​អារម្មណ៍​ខ្ជិល​រាល់​ពេលនោះ វា​ពិតជា​រឿង​ធំ​ហើយ អ្នក​គួរតែ​បណ្ដេញ​ជាតិពុល​ទៅ​។​

​    ​២. ឈឺក្បាល - ឈឺក្បាល​រ៉ាំរ៉ៃ បង្ហាញថា​អ្នក​ផ្ទុក​ជាតិពុល​ក្នុង​រាងកាយ​ហួសប្រមាណ​ហើយ​។ ការដែល​ឃាត់​ជាតិពុល​ទុក​ក្នុង​រាងកាយ​គឺជា​រឿង​មួយ​ធំ​បំផុត ដែល​បណ្ដាលឱ្យ​ឈឺក្បាល និង​ឈឺក្បាល​ប្រកាំង​។ អ្នក​គួរតែ​បណ្ដេញ​ជាតិពុល​មុនពេល​វា​កាន់តែ​អាក្រក់​។​

​    ​៣. បញ្ហា​ជាមួយនឹង​ស្បែក - ស្បែក​មាន​បញ្ហា​គឺជា​សញ្ញា​មាន​ជាតិពុល​ក្នុង​រាងកាយ​ដូចគ្នា​។ ស្បែក​ងាយ​នឹង​ចេញ​រោគសញ្ញា​បំផុត ប្រសិនបើ​អ្នកមាន​ជាតិពុល​ក្នុង​រាងកាយ​។ បញ្ហា​ស្បែក​ដូចជា​កើត​កន្ទួល​រមាស់ និង​កើតមុន​។​

​    ​៤. អណ្ដាត​ពណ៌​ស ឬ​លឿង - ប្រសិនបើ​អណ្ដាត​មាន​ពណ៌​លឿង ឬ​ស​លើ​ផ្ទៃ​អណ្ដាត ពិតណាស់​ដោយសារ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ជាតិពុល​។​

​    ​មាន​វិធី​ធម្មជាតិ​ដើម្បី​បញ្ចេញ​ជាតិពុល​គឺ​ហាត់ប្រាណ​ឱ្យ​បែកញើស​៕

 

adverise with khmeread
ប្រភព៖ healthylifecentar

អ្នកនឹងចូលចិត្ត

មតិយោបល់