adverise with khmeread 1

ចៅក្រម​ស្រី​ម្នាក់នេះ​អនុញ្ញាតឱ្យ​ទណ្ឌិត​បានឃើញ​កូនប្រុស​ទើប​កើតជា​លើកដំបូង​! ទិដ្ឋភាព​ដែល​បាន​កើតឡើង​ធ្វើឱ្យ​គ្រប់គ្នា​ទប់ទឹក​ភ្នែក​មិនជា​ប់ រួមទាំង​ចៅក្រម​

    ​James និង Ashley Roeder បាន​ឡើង​សវនាការ​កាលពី​ថ្ងៃ​សុក្រ ទី​៥ សីហា​ពីបទ​លួច​នៅ​ឃ្លាំង​មួយ​នៅ​តំបន់ Jefferson County រដ្ឋ Kentucky សហរដ្ឋអាមេរិក​។ នាង Ashley Roeder គ្រានោះ​កំពុងមាន​ផ្ទៃពោះ ប៉ុន្តែ​អ្នក​ទាំងពីរ​ត្រូវបាន​ដាក់​ឃុំ​ដាច់ដោយឡែក​ពីគ្នា ជាហេតុ​ធ្វើឱ្យ James មិនបាន​ជួប​មុខ​កូន​នោះទេ​។ មួយខែ​ក្រោយមក (៥ សីហា​) លោកស្រី​ចៅក្រម Amber Wolf បានបញ្ចប់​សវនាការ​របស់ James ហើយ​គ្រោង​នឹង​បន្ត​កាត់ក្តី​ករណី​នាង Ashley Roeder បន្តពេល​ក្រោយ​។ 

​    ​ចៅក្រម Wolf ប្រាប់​កាសែត​ក្នុងស្រុក​ថា "​ខ្ញុំ​ឃើញ Ashley ព្យាយាម​លើក​ទារក​ឡើងលើ នៅពេល James ចេញមក​ស្តាប់​សាលក្រម​ករណី​លួច​របស់ខ្លួន​"​។ 

​    ​លោកស្រី​ចៅក្រម​បាន​ឃើញថា James មិនបាន​ចាប់ភ្លឹក​ដែល​ភរិយា​ខ្លួន​ព្យាយាម​លើក​កូន​ឱ្យ​មើលឃើញ​នោះទេ​។ 

​    ​ចៅក្រម​រូបនេះ​បាន​និយាយថា "​បន្ទាប់ពី​បញ្ចប់​ករណីនេះ​រួច ខ្ញុំ​បានដឹងថា គាត់​មិនទាន់​បានឃើញ​មុខ​កូនប្រុស​អាយុ ៣០ ថ្ងៃ​របស់ខ្លួន​នៅឡើយ​ទេ ដូច្នេះ​នាពេល​ខាងមុខនេះ លោក​នឹងមិន​មានឱកាស​បានឃើញ​មុខ​កូន​នោះឡើយ​"​។ 

​    ​នៅ​គ្រានោះ លោកស្រី​ចៅក្រម​ក៏​កើត​ចិត្ត​អាណិត​ទណ្ឌិត​នោះ ហើយ​ប្តូរ​ចិត្ត​ឱ្យ​លោក​មានឱកាស​បានឃើញ​កូនប្រុស​របស់ខ្លួន​។ លោកស្រី​ចៅក្រម បាន​ស្រែក​ទៅ​នាង Ashley ថា តើ​ឪពុក​នេះ​អាច​បីកូន​ប្រុស​នោះបានទេ​? នាង​តប​ទាំង​ទឹកភ្នែក​ថា "​ពិតជា​បាន​"​។ 

​    ​បន្ទាប់ពី​ឃើញ​ទិដ្ឋភាព​ឪពុក​បីកូន​ជា​លើកដំបូង និង​ប្រហែលជា​លើកចុងក្រោយ​ផង​នោះ ទាំង​ចៅក្រម និង​អ្នកចូលរួម​ស្តាប់​ក្នុង​អង្គ​សវនាការ​ស្រក់​ទឹកភ្នែក​ទាំងអស់គ្នា​។ 

​    ​លោកស្រី​ចៅក្រម​និយាយថា "​បើ​អ្នក​មិន​ស្រក់​ទឹកភ្នែក មានតែ​អ្នកជា​មនុស្ស​គ្មាន​បេះដូង​"៕ 

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់