adverise with khmeread Leicester keen to offer jamie vardy

ក្រុម Leicester ត្រៀម​ផ្តល់​កិច្ចសន្យា​ថ្មី​ដល់​កីឡាករ Jamie Vardy ដែលមាន​តម្លៃ​ទៅដល់ ៨០.០០០ ផោន​ក្នុង​មួយ​សប្តាហ៍​

​    ​ក្រុមបាល់ទាត់ Leicester នឹងធ្វើ​ការផ្តល់ជូន​កុងត្រា​ថ្មី​ដល់​កីឡាករ​ខ្សែប្រយុទ្ធ Vardy ក្នុង​ខែមករា​នេះ ដើម្បី​ជៀសវាង​ពី​ការ​សម្លឹង​ឃើញ​ពី​ក្រុម Manchester clubs និង Chelsea​។​

​    ​កិច្ចសន្យា​ថ្មី​នេះ​នឹង​ធ្វើឱ្យ​ខ្សែប្រយុទ្ធ​ស៊ុត​ប​ញ្ជូ​ល​ទី​បាន ១៥ គ្រាប់​នៅក្នុង​ក្របខ័ណ្ឌ Premier League រូបនេះ​រកបាន​ចំណូល​ទ្វេដង ដោយ​ក្នុង​កិច្ចព្រមព្រៀង​បច្ចុបន្ន​មានតម្លៃ ៤០.០០០ ផោន ក្នុង​មួយ​សប្តាហ៍​។​

​    ​ក្រុម Man City និង Man Utd បាន​កំពុង​តាមដាន​មើល​កីឡាករ​រូបនេះ ខណៈដែល Chelsea ចង់​ទិញយក Vardy ផ្តាច់​តែម្តង​។ ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់​គ្លេ​ង​រូបនេះ​នឹង​ឈានចូល​វ័យ ២៩ ឆ្នាំ នៅ​ខែមករា ទី ១១ នេះ ប៉ុន្តែ​នៅតែ​ស្ថិត​ជា​កីឡាករ​រហ័ស​នៅក្នុង​លី​ក​លំដាប់​កំពូល ហើយ​មាន​សមត្ថភាព​លេង​ក្នុង​តំបន់​អឺរ៉ុប​ថែមទៀត​។​

​    ​ការទាក់ទង​ពី​ក្រុម​ធំៗ​ដោយ​យក​ក្របខ័ណ្ឌ Champions League ជា​អន្ទាក់ គឺជា​ចំណុចខ្សោយ​របស់​ក្រុម Leicester ជាហេតុ​ធ្វើឱ្យ​ពួកគេ​ព្រួយបារម្ភ​នឹង​អាច​បាត់បង់​ខ្សែប្រយុទ្ធ​ឆ្នើម​របស់ខ្លួន​។​

​    ប៉ុន្តែ​ក្រុម​កញ្ជ្រោង Leicester បានកំណត់​ហើយ​ថា​នឹងមិន​លក់​កីឡាករ​ល្អ​ណាមួយ​ឡើយ​ក្នុង​ខែមករា​នេះ រួមទាំង​កីឡាករ Vardy និង Riyad Mahrez៕

adverise with khmeread
ប្រភព៖ ដេលី​មែ​ល​

មតិយោបល់