adverise with khmeread Untitled 1

ការ៉េម​ផ្លែស្វាយ ឈ្មោះ​ប្លែក​តែ​ឆ្ងាញ់ និង​ងាយស្រួល​ធ្វើ​

    ​នេះ​ជា​របៀប​ធ្វើការ​រ៉េ​ម​ផ្លែស្វាយ ដែល​ល្អ​ដល់​សុខភាព​មនុស្ស​គ្រប់​វ័យ ជាពិសេស​សម្រាប់​ក្មេងៗ​។ ហើយ​អ្វីដែល​ពិសេស​នោះ​គឺ​វា​ងាយស្រួល​ធ្វើ​ខ្លាំងណាស់​។ 

​    ​* គ្រឿងផ្សំ​
​    ​- ស្វាយ​ទុំ​ក្លាសេ​កក ២ ចានចង្កឹះ​
​    ​- ចេកអំបូង​ក្លាសេ​កក ៣ ផ្លែ កុំ​ធំ​ពេក​
​    ​- ខ្ទិះដូង ១/៤ នៃ​ចានចង្កឹះ​
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​
​    ​- ម្សៅ​វ៉ាន់​នី​ឡា (Vanilla) ១ ស្លាបព្រា​កាហ្វេ​
​    ​- អំបិល ១/៨ នៃ​ស្លាបព្រា​កាហ្វេ​
​    ​- ក្រូចឆ្មា ១ គ្រាប់​

​    ​* របៀប​ធ្វើ​
​    ​១. ហាន់​ចេក​ស្តើង ហើយ​ក្លាសេ​ឱ្យ​កក​។ យក​ល្អ ក្លាសេ​ចេក​ឱ្យ​កក​ជាមុន​។​
​    ​២. បន្ទាប់មក​យក​គ្រឿងផ្សំ​ទាំងអស់​ដាក់ចូល​ម៉ាស៊ីន​ក្រឡុក កិន​វា​ប្រហែល ៣ នាទី​។ អ្នក​ត្រូវ​ចុច​ម៉ាស៊ីន​ឱ្យ​ឈប់​សិន ដើម្បី​កូរ​វា​ឱ្យ​សព្វ​បន្ថែមទៀត​។ កូរ​ឱ្យបាន​ច្រើនដង​។ 
​    ​៣. ទទួលទាន​វា​ភ្លាម កុំ​បង្អង់​យូរ​៕ 

adverise with khmeread
ប្រភព៖ food

មតិយោបល់