adverise with khmeread 14067671 1821117288121523 6901992000939596178 n

កូនច្បងលោក ព្រាប​ សុវត្ថិ ឡើងជ្រុញស្អែកនេះហើយ ខណៈការប្រឡងបាក់ឌុបនឹងមកដល់ថ្ងៃទី ២២ សីហា

    កូនប្រុសច្បងលោក ព្រាប សុវត្ថិ ឈ្មោះ សុវត្ថិ មុន្នីវណ្ណ ដែលពោរពេញដោយទេពកោសល្យសិល្បៈ ផ្នែកតន្រ្តីផង រាំផង ជាពិសេសផ្នែកច្រៀង មិនចាញ់ឪពុកនោះ នឹងត្រូវប្រឡងទី១២ នៅថ្ងៃចន្ទស្អែកនេះហើយ។ 

    យោងតាមផេក Sovathmonivann'fan ដែលបានបង្ហោះសារនាពេលថ្មីៗនេះបានឱ្យដឹងថា កូនប្រុសច្បងរបស់លោក ព្រាប សុវត្ថិ កំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា កំពុងខ្នះខ្នែងត្រៀមប្រឡងសម្បើមណាស់។ 

    នៅក្នុងទំព័រ Facebook ដដែលបានសរសេរថា "កំពុងរៀនជាមួយមិត្តភក្តិដើម្បីត្រៀមប្រលងទី១២សុំពាក្យជូនពរគាត់ថ្ងៃប្រលងថ្នាក់ទី ១២ ខាងមុខ Admin ក៏ប្រលងទី១២ ដូច vann ដែរ"។

    គាត់ជាកូនតារាល្បីពិតមែន ប៉ុន្តែការប្រឡងមិនប្រកាន់ថាគាត់ជាតារាឬមិនតារាទេ បើមិនខំប្រឹងប្រែងគឺច្បាស់ជាធ្លាក់៕ 

    

adverise with khmeread

មតិយោបល់