adverise with khmeread 1

Jurgen Klopp និយាយអ្វីខ្លះ ក្រោយ Liverpool ចាញ់ស្ពឹកមុខ?

    ​កាលពី​យប់​ថ្ងៃ​សៅរ៍ Jurgen Klopp បានបង្ហាញ​ការសោកស្តាយ​សម្រាប់​កំហុស​របស់​ក្រុម​ខ្លួន ខណៈដែល​ហង្ស​ក្រហម Liverpool បាន​រង​បរាជ័យ​ក្នុង​លទ្ធផល ២-០ ក្រោម​ថ្វីដៃ Burnley ទោះបីជា​មានការ​គ្រប់គ្រង​ដល់​ទៅ ៨១ ភាគរយ​នៅ​ទឹកដី Turf Moor ក្តី​។​

​    ​គ្រាប់​បាល់​ទាំងពីរ​សុទ្ធតែ​បាន​កើតឡើង​នៅក្នុង​តង់​ទីមួយ ដែល​សម្រេចបាន​ដោយ Sam Vokes និង Andre Gray ដើម្បី​ធានា​ឱ្យ Burnley ទទួល​ជ័យជម្នះ​ប្រកួត​ដំបូង​ក្នុង​រដូវ​កាល​ថ្មី​លើ​ទឹកដី​របស់ខ្លួន​។​

​    ​បន្ទាប់ពី​បញ្ចប់​ការប្រកួត​ដ៏​ខកចិត្ត​មួយ​នេះ Klopp បានបញ្ជាក់​ទៅកាន់​អ្នកសារព័ត៌មាន​ថា "​យើង​មើលឃើញ​ស្ថានភាព​ស៊ុត​ចូល​នឹង​មកដល់ (​ខាង​ហង្ស​ក្រហម​)​។ មានន័យថា​មិន​សមរ​បូត​គ្រាប់​បាល់​ក្នុងស្ថានភាព​នេះឡើយ​"​។​

​    ​គាត់​បាន​បន្តទៀតថា "​វា​ពិតជា​ការប្រកួត​ដ៏​លំបាក​មួយ​សម្រាប់​យើង​។ ការសម្រេចចិត្ត​កើតឡើង​។ យើង​បាន​ប៉ះបាល់ ប៉ុន្តែ​យើង​ធ្វើឱ្យ​របូត​បាល់​នៅ​គ្រា​ដ៏​សំខាន់​។ យើង​រង​បរាជ័យ​ក្នុងការ​ប្រកួត​មួយ​ដែល​យើង​គ្រប់គ្រង ៨០ ភាគរយ ប៉ុន្តែ​មាន​វិធី​ផ្សេងគ្នា​ដើម្បី​លេង​បាល់ ហើយ​លេង​តាម​វិធី​ណា​ក៏បាន​។ ជាពិសេស​ជាមួយនឹង​ខ្សែប្រយុទ្ធ​ពីររូប Gray ធ្វើ​បានល្អ​ណាស់​។ អ្នក​ផ្សេងទៀត​ការពារ​ជាមួយ​ការតាំង​ចិត្ត​ដ៏​មោះមុត ដូច្នេះ​ខ្ញុំ​គោរព​រឿង​មួយ​នេះ ប៉ុន្តែ​ជាការ​ពិត ជាធម្មតា​នៅក្នុង​ការប្រកួត​ដូចនេះ យើង​ឈ្នះ ប្រសិនបើ​យើង​មិន​បង្កឱ្យមាន​កំហុស​ដែល​យើង​បានធ្វើ​"៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់