adverise with khmeread 37720fe000000578 3750855 image a 63 1471738393733

បាល់ទាត់​ប្រេ​ស៊ី​ល​ដណ្តើម​មេដាយមាស​បានសម្រេច​ហើយ​! Neymar ជា​វីរបុរស​យប់មិញ​នេះ​

    ​Neymar បាន​ស៊ុត​គ្រាប់​បាល់​ទី​ប្រាំ និង​ជា​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​ចុងក្រោយ​គេ​ដើម្បី​ផ្តល់ឱកាស​ឱ្យ​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​ឈ្នះ​មេដាយមាស​ជា​លើកដំបូង​របស់ខ្លួន ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​វិញ្ញាសា​បាល់ទាត់​ផ្នែក​បុរស បន្ទាប់ពី Nils Petersen ស៊ុត​មិន​ចូល​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​សម្រាប់​អាល្លឺម៉ង់​។​

​    ​ការប្រកួត​បានចាប់ផ្តើម​ជាមួយនឹង​គ្រាប់​បាល់ Free-kick ដ៏​អស្ចារ្យ​របស់ Neymar ដែល​ហោះ​ត្របាញ់​ទៅ​មុំកែង និង​បានធ្វើឱ្យ​អ្នកចាំទី​អាល្លឺម៉ង់ Timo Horn មិនមាន​លទ្ធភាព​ស្រោចស្រង់​មួយ​គ្រាប់​នេះឡើយ​។​

​     ជាមួយនឹង​ការ​ខំប្រឹង ប្រេ​ស៊ី​ល​ពិតជា​ស័ក្តិសម​ក្នុងការ​នាំមុខ ប៉ុន្តែ​នៅក្នុង​តង់​ទី​ពីរ Max Meyer បាន​ស្វែងរក​គ្រាប់​បាល់​តាម​ស្មើ​ដ៏​ពិសេស​មកវិញ ដោយបាន​ដឹក​ដៃ​អាល្លឺម៉ង់​ត្រឡប់មក​ការប្រកួត​វិញ ហើយ​ក្រុម​ទាំងពីរ​មិនអាច​បំបែក​គ្រាប់​បាល់​ទី​ពីរ​បានឡើយ​រហូតដល់​វគ្គ​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​ការប្រកួត ដោយ​ប្រេ​ស៊ី​យកឈ្នះ ៥-៤៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់