adverise with khmeread 9a38b8d757b84d7a737e8c006d0c9102

បងប្រុស​របស់​ប្អូនប្រុស​កំសត់​ម្នាក់នេះ​បាន​លាចាក​លោក​ហើយ ដោយសារ​របួសធ្ងន់​ធ្ង​រ​ពេក

    ​កាលពីដើម​សប្តាហ៍​នេះ រូបថត​ចាក់​ដោត​អារម្មណ៍​មនុស្ស​ទូទាំង​ពិភពលោក​មួយ​សន្លឹក​នៃ​ក្មេងប្រុស​តូច​ម្នាក់​អង្គុយ​យ៉ាង​ស្ងៀមស្ងាត់​ម្នាក់ឯង​ក្នុង​រថយន្ត​សង្គ្រោះបន្ទាន់​មួយ ដែល​ទទួល​រងរបួស និង​ស្រោច​ទៅដោយ​ឈាម និង​ធូលី បាន​ល្បី​ទូទាំង​ពិភពលោក​។ 

​    ​ក្មេងប្រុស​វ័យ ៥ ឆ្នាំ​ឈ្មោះថា Omran Daqneeshwas  បាន​រងរបួស​រួមជាមួយ​នឹង​គ្រួសារ​របស់គាត់​មួយចំនួនទៀត ពេលដែល​ផ្ទះ​របស់​ពួកគេ​ត្រូវបាន​វាយប្រហារ​ដោយ​កងទ័ព​ជើង​អាកាស​កាលពី​យប់​ថ្ងៃ​ពុធ​កន្លងទៅ​។​

​    ​ជា​អកុសល កាលពី​ថ្ងៃ​សៅរ៍​គេ​ប្រកាសថា​បងប្រុស​ធំ​របស់គាត់ ឈ្មោះ Ali Daqneesh វ័យ ១០​ឆ្នាំ​បាន​ស្លាប់​ដោយសារ​បួស​ធ្ងន់ធ្ងរ​ក្នុង​មន្ទីរពេទ្យ​។​

​    ​ឪពុក​ក្មេងប្រុស​ដែល​ស្លាប់​រូបនេះ គឺ​លោក Abu Ali បាន​និយាយថា Ali បាន​លេង​នៅ​ខាងក្រៅ​ជាមួយ​មិត្ត​របស់គាត់​ពេលដែល​ការវាយប្រហារ​បានកើត​ឡើង​។​

​    ​គាត់​បានបញ្ជាក់​ទៅកាន់​អ្នកកាសែត Telegraph "​វា​ពិតជា​ឈឺចាប់​ខ្លាំងណាស់​ដែល​មើលឃើញ​កូន​របស់​អ្នក​ដួល​នៅ​ចំពោះមុខ​របស់​អ្នក​"៕

 

adverise with khmeread
ប្រភព៖ theladbible

មតិយោបល់