adverise with khmeread Ar 160829990

កីឡាការិនី​ជប៉ុន​អបអរ​ជ័យជម្នះ​ភ្លាត់ស្នៀត ដោយ​ចាប់​គ្រូបង្វឹក​បោក​ទៅ​ដី

    ​អត្ត​ព​លិ​ក​នារី​ម្ចាស់​មេដាយមាស​តំណាងឱ្យ​ប្រទេស​ជប៉ុន​ម្នាក់ បាន​អបអរ​ជ័យជម្នះ​លើ​វិញ្ញាសា​បោកចំបាប់​របស់​នាង ដោយ​ចាប់​បោក​គ្រូបង្វឹក​របស់ខ្លួន​ទៅលើ​ទីលាន​ប្រកួត មុនពេល​ដែល​នាង​លើក​ទង់ជាតិ​តំណាងឱ្យ​ប្រទេស​របស់ខ្លួន​ជុំវិញ​សង្វៀន​ប្រកួត​នៅលើ​ស្មារ​របស់​នាង​។​

​    ​នាង Risako Kawai ដែល​បាន​កាន់កាប់​មេដាយមាស​ទី​បួន​របស់​ជប៉ុន ក្នុង​វិញ្ញាសា​បោកចំបាប់​ផ្នែក​នារី​ក្នុង​ទីក្រុង​រី​យ៉ូ បានធ្វើឱ្យ​ហ្វូង​អ្នកទស្សនា​រីករាយ​យ៉ាងខ្លាំង ជាមួយនឹង​ការអបអរ​ដ៏​ចម្លែក​របស់​នាង​។​

​    ​គ្រូបង្វឹក​វ័យ ៥៦​ឆ្នាំ​របស់​នាង លោក Kazuhito Sakae គឺជា​អតីត​អ្នកបោក​ចំបាប់​ចូលនិវត្តន៍​មួយរូប ដែល​បានឈ្នះ​មេដាយ​ជាច្រើន​ក្នុង​វិញ្ញាសា​ប្រភេទ ៦២​គីឡូក្រាម នៅឯ​តំប់​អាស៊ី និង​ថ្នាក់​ពិភពលោក​នៅ​ចន្លោះ​ឆ្នាំ ១៩៨៣ ដល់ ១៩៨៩៕

 

adverise with khmeread

មតិយោបល់