adverise with khmeread 1

ខោកក្បាលហើយចាក់២កាំបិតទៀត...ម្នាក់ដេកពេទ្យ,ម្នាក់ដេកគុក

    កណ្តាល​ ៖​ បុរសម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនបន្ទាប់ពី បានប្រើហិង្សាដោយចេតនាយកកាំបិតចាក់លើគូភាគីទំនាស់ បណ្តាលឱ្យរបួសនៅថ្ងៃទី២០ សីហា ឆ្នាំ២០១៦ វេលាម៉ោង៥ និង១០នាទីល្ងាចនៅចំណុចភូមិចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។

    ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ ម៉ៅ ធារ៉ា ហៅចយ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិ ចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្ត កណ្តាល។

    ចំណែកជនល្មើសឈ្មោះ ឆន ចាន់ថុន ហៅតាត់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល (ឃាត់ខ្លួន)។ វត្ថុតាងចាប់យកកូនកាំបិតដងជ័រ១។

    ប៉ូលិសបន្តថា​ នៅមុនពេលកើតហេតថ្ងៃទី១៨ សីហា ឆ្នាំ២០១៦ ជនរងគ្រោះ និងជនល្មើសបានមានទំនាស់ពាក្យសំដីគ្នាពីរឿងនៅក្នុងគ្រួសារ។ លុះដល់ថ្ងៃទី២០ សីហា ឆ្នាំ២០១៦ វេលាម៉ោង៥ល្ងាច ជនល្មើសបានទៅខោកក្បាលជនរងគ្រោះ។

    ពេលនោះជនរងគ្រោះខឹងក៏បានវាយប្រតាយប្រតប់ ជនល្មើស ឆ្លៀតពេលនោះជនល្មើសក៏បានយកកូនកាំបិតដងជ័រចេញពីហោប៉ៅខោរបស់ខ្លួនចាក់ទៅលើជនរងគ្រោះចំខ្នង ចំនួន២កាំបិត បណ្តាលឱ្យរងរបួសជាទម្ងន់។

    បច្ចុប្បន្នជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកជនល្មើសបានឃាត់ខ្លួនបញ្ជូនមក អធិការ​ដ្ឋានប៉ូលិសស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

adverise with khmeread

មតិយោបល់