adverise with khmeread  90863040 barca epa

Luis Suarez ស៊ុត​បាន​បី​គ្រាប់ Messi ស៊ុត​បាន​ពីរ​គ្រាប់​យប់មិញ​! តើ​មាន​នរណា​អាច​តាម​ទាន់​ពួកគេ​ទេ​?

    ​Luis Suarez បាន​ស៊ុត​គ្រាប់​បាល់ Hat-trick នៅ​ថ្ងៃ​បើ​ឆាក​ថ្មី​នៃ​ក្របខ័ណ្ឌ​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga ខណៈដែល​ម្ចាស់​ជើងឯក​លី​ក​អ្នកមាន​បុណ្យ Barcelona បានដាក់​ទារុណកម្ម​ទៅលើ​ភ្ញៀវ Real Betis យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល ៦-២​។ 

​    ​Arda Turan បាន​បើកឆាក​រក​គ្រាប់​បាល់​នាំមុខ​ឱ្យ​អ្នកមាន​បុណ្យ មុនពេល​ដែល Ruben Castro អា​ចរក​គ្រាប់​បាល់​តាម​ស្មើ​ត្រឡប់មកវិញ​ពី​ការទា​ត់បាល់ Free-kick ។​

​    ​Lionel Messi បានចាប់ផ្តើម​ដាក់​សម្ពាធ​ទៅលើ​ភ្ញៀវ​ជាមួយ​គ្រាប់​ដ៏​ស្រួច​ពី​ក្រៅ​តំបន់​គ្រោះថ្នាក់​ទៅ មុនពេល​ដែល Suarez ស៊ុត​គ្រាប់​បាល់​ទី​បី​ពី​គែម​ប្រអប់​គ្រោះថ្នាក់​។​

​    ​Suarez រក​គ្រាប់​បាល់​បាន​ចំនួន​បួន​គ្រាប់ ខណៈដែល Messi បាន​បន្ត​រក​លទ្ធផល​នាំមុខ​បន្តទៀត​ពី​គ្រាប់​បាល់​ពី​ចម្ងាយ ហើយ Suarez សម្រេច​គ្រាប់​បាល់ Free-kick សម្រាប់​គ្រាប់​បាល់​ទី​បី​របស់គាត់ មុនពេល Castro បាន​ស៊ុត​គ្រាប់​បាល់​បិទ​ឆាក ដែល​នាំ​ឱ​ការប្រកួត​បញ្ចប់ទៅ​ក្នុង​លទ្ធផល ៦-២ ។​

​    ​ខ្សែប្រយុទ្ធ​អន្តរជាតិ​អ៊ុយ​រូ​ហ្គា​យ Suarez ដែល​រដូវ​កាល​មុន​គឺជា​អ្នក​ស៊ុត​បាល់​ច្រើនជាងគេ​ក្នុង La Liga ជាមួយ​គ្រាប់​បាល់​ចំនូ​ន ៤០​គ្រាប់ បច្ចុប្បន្ននេះ​គាត់​អា​ចរក​គ្រាប់​បាល់​បាន​ដល់​ទៅ ១៧​គ្រាប់​នៅក្នុង​ការប្រកួត​ក្នុង​លី​ក​ប្រាំមួយ​លើកចុងក្រោយ​៕ 

 

adverise with khmeread
ប្រភព៖ BBC

មតិយោបល់