adverise with khmeread Manchester united playing style

មុខ​ជំនួញ​ក្រុមហ៊ុន​សម្ភារៈ​កីឡា Adidas នៅតែ​ដំណើរ​ការល្អ​បើ​ទោះ​ក្រុម​បិសាច​ក្រហម Man Utd លេង​មិន​បានល្អ

    ​ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Adidas លោក Herbert Hainer ដែល​ឧបត្ថម្ភ​ក្រុម​បិសាច​ក្រហម Manchester United ក្នុង​កិច្ចព្រមព្រៀង​ដែលមាន​តម្លៃ ៧៥០ លាន​ផោន រយៈពេល ១០ ឆ្នាំ​កាលពី​ឆ្នាំ ២០១៥ កន្លងទៅនេះ បាន​ទទួលស្គាល់ថា របៀប​លេង​របស់​ពួកគេ​មិនមែនជា​អ្វីដែល Adidas ចង់បាន​នោះទេ ប៉ុន្តែ​ការធ្វើ​ជំនួញ​ជាមួយ​ក្រុម Man Utd នៅតែ​ល្អ​ដដែល​។​

​    ​លោក Herbert Hainer បាន​ប្រាប់​កាសែត Suddeutsche Zeitung ថា "​ជំនួញ​ជាមួយ​ក្រុម Man Utd កំពុងដំណើរការ​យ៉ាង​ល្អ​។ យើង​លក់​ឈុត​សម្លៀកបំពាក់​បាន​ច្រើនជាង​ការរំពឹងទុក ហើយ​ចំណែក​ទីផ្សារ​នៅ​បរទេស​មាន​ចំនួន ៦០ ភាគរយ​។ យើង​មានការ​ពេញចិត្ត​ណាស់ បើទោះជា​របៀប​លេង​របស់ Man Utd មិនមែនជា​អ្វីដែល​យើង​ចង់ឃើញ​ក៏ដោយ​។​

​    ​ក្រុម​បិសាច​ក្រហម Manchester United បានបញ្ចប់​ឆ្នាំ ២០១៥ របស់ខ្លួន ដោយបាន​ខ្ទាត​មក​ចំណាត់​ទី​បួន​ក្នុង​ក្របខ័ណ្ឌ Premier League និង​ការចាកចេញ​ពី​ក្របខ័ណ្ឌ Champions League ដែល​នេះ​ជា​លទ្ធផល​ដ៏​អាក្រក់​បំផុត​របស់​ក្លឹប​ក្នុង​រយៈពេល ២៦ ឆ្នាំ​មកនេះ​៕

adverise with khmeread
ប្រភព៖ ដេលី​មែ​ល​

មតិយោបល់