adverise with khmeread Pep guardiola celebrates his sides win during the premier league match between stoke city and manchester city

អ្នកគាំទ្រ Manchester City មាន​ចម្រៀង​ថ្មី​សម្រាប់​ស្រែក​លើកទឹកចិត្ត​គ្រូបង្វឹក​ថ្មី​

    ​ប្រិយមិត្ត​ក្រុម​មេឃ​ខៀវ Manchester City បា​នរក​នឹកឃើញ​ចម្រៀង​ទុក​ស្រែក​លើកទឹកចិត្ត​រួចហើយ​សម្រាប់​អ្នកចាត់ការ​ថ្មី​របស់​ពួកគេ Pep Guardiola ដែល​បាន​ក្លាយទៅជា​គ្រូបង្វឹក​សំណព្វ​របស់​ប្រិយមិត្ត​យ៉ាង​ឆាប់រហ័ស​នៅ​ក្លឹប​មេឃ​ខៀវ​។​

​    ​អ្នកគាំទ្រ​ក្រុម​មេឃ​ខៀវ​ត្រូវគេ​ស្តាប់ឮ​ស្រែកច្រៀង​ចម្រៀង​ថ្មី​ក្នុងអំឡុង​ជ័យជម្នះ​ដ៏​គួរឱ្យ​រំភើប​ក្នុង​លទ្ធផល ៤-១ របស់​ពួកគេ​នៅលើ​ទឹកដី Stoke កាលពី​ថ្ងៃ​សៅរ៍​យប់ម្សិល​មិញ​នេះ​។​

​    ​សម្រែក​ដដែលៗ​នោះ​គឺ​យកតាម​លំនាំ​បទ​របស់​ក្រុម​ចម្រៀង Dave Clark Five ក្នុង​បទ "Glad All Over" ដែល​ប្រិយមិត្ត​បាន​ផ្លាស់ប្តូរ​ពាក្យ "​ខ្ញុំ​មាន​អារម្មណ៍​...​រីករាយ​ណាស់​" ទៅជា "​យើង​មាន​...Guar-di-ola"​។​

​    ​អ្នកចាត់ការ​ថ្មី​ក្រុម​មេឃ​ខៀវ​សញ្ជាតិ​អេ​ស្ប៉ា​ញ​បាន​សារភាពថា បន្ទាប់ពី​ការប្រកួត​គាត់​មិន​ស្គាល់​ពីបទ​ដើម​ក្នុង​សម្រែក​មួយ​នេះឡើយ ប៉ុន្តែ​គាត់​បាន​និយាយថា វា​ពិតជា​ល្អ​ដែល​បានឮ​ការកោតសរសើរ​ពី​ប្រិយមិត្ត​គ្រប់​ទីកន្លែង​។​

​    ​Guardiola បាន​បញ្ជាក់ថា "​ខ្ញុំ​ចូលចិត្ត​ឈ្មោះ​មួយ​នេះ​។ នោះ​គឺជា​ផ្នែក​តែមួយគត់​ដែល​ខ្ញុំ​បាន​ស្គាល់​។ ខ្ញុំ​មិន​យល់​ពីអ្វី​ដែល​ពួកគេ​ស្រែក​នោះឡើយ​។ គ្រាន់តែ​ចង់​អរគុណ​អ្នក​ប៉ុណ្ណោះ​។ ពេលដែល​ពួកគេ​រីករាយ យើង​រីករាយ​ដូចគ្នា​"៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់