adverise with khmeread 14113979 279091282471992 1281418720 o

ឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធគ្រឿងញៀន

    កណ្តាល​ ៖​ ជនសង្ស័យប្រុសស្រី៤នាក់​ ត្រូវបានប៉ូលិសស្រុកអង្គស្នួល ឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នាថ្ងៃទី២០ សីហា​ ឆ្នាំ២០១៦ វេលាម៉ោង៤ និង៣០នាទី ល្ងាចនៅចំណុចសាលាឆទានភូមិចម្ការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

    ប៉ូលិសនិយាយថា​ ជនសង្ស័យ០៤នាក់គឺ១-ឈ្មោះ ផាត ផល្លី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់, ២.ឈ្មោះ រៀម​ ណាវី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ, ៣.ឈ្មោះ ហ៊ួន ម៉ាប់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សាដែក និង ៤.ឈ្មោះ រៀម ង៉ែត ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ (ជាអ្នកប្រើប្រាស់) ស្នាក់នៅភូមិចំការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។

    វត្ថុតាងចាប់យក ទាំង២កន្លែងសរុប​ ១-ថ្នាំម្សៅពណ៌សរថ្លាសង្ស័យថាសារធាតុ ញៀន​ (០៥កញ្ចប់មធ្យម០៣កញ្ចប់) (ធំ០២កញ្ចប់ម៉ាទឹកកក) និងថ្នាំយ៉ាម៉ា០១កញ្ចប់តូច និង២.ដបដាក់ទឹកចំរ៉ាញ់០១ ចានទ្រ ០១ និងឧបករណ៍មួយចំនួន។

    ប៉ូលិសបន្តថា​ នៅវេលាម៉ោងខាងលើកម្លាំងអធិការប៉ូលិសស្រុក ផ្នែកជំនាញបានទទួលព័ត៌មានថាមានមុខសញ្ញាកំពុងតែជួញដូរថ្នាំញៀននៅចំណុចខាងលើ កម្លាំងសមត្ថកិច្ចបានធ្វើការបង្ក្រាបឃាត់ខ្លួនមុខសញ្ញាបានម្នាក់(ប្រុស) ហើយត្រួតពិនិត្យមុខសញ្ញា រកឃើញម្សៅពណ៌សថ្លាសង្ស័យថាសារធាតុញៀន ០១កញ្ចប់មធ្យម។

    បន្ទាប់មកបានធ្វើការត្រួតពិនិត្យឆែកឆេរកឃើញថ្នាំញៀន២កញ្ចប់មធ្យម ក្នុងកញ្ចប់បារីហ្វីននៅផ្ទះជនល្មើស ឃាត់ខ្លួនស្រីម្នាក់ទៀតក្នុង០៣កញ្ចប់តម្លៃ៣០ម៉ឺនរៀល​។

    ជនល្មើសបានឆ្លើយសារភាពថា ថ្នាំញៀនខ្លួនទៅទិញមកពីឈ្មោះ ឌុច ណារ៉ុង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

    បន្ទាប់មកនៅម៉ោង៥ និង១០នាទីល្ងាចកម្លាំងអធិការដ្នានប៉ូលិសស្រុកមានការចូលរួមពីប៉ុស្តិ៍បែកចាន មេភូមិ ក្រុមប្រឹក្សាឃុំបែកចានធ្វើការឆែករកឃើញថ្នាំញៀន០២កញ្ចប់ធំម៉ាទឹកកកថ្នាំយ៉ាម៉ាពណ៌ផ្កាឈូក០១កញ្ចប់តូច និងដបទឹកចម្រាញ់០១ដប ចានទ្រ០១ និងដែកកេះ០១។

    បច្ចុប្បន្នជនល្មើសត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុក ដើម្បីបន្តចាត់ការ តាមនីតិវិធី៕


 

adverise with khmeread

មតិយោបល់