adverise with khmeread 1

ឃាត់ស្រីស្អាតម្នាក់លក់ថ្នាំញៀនដ៏សកម្មនៅខេត្តព្រះសីហនុ

    ព្រះសីហនុ​ ៖​ ប៉ូលិសខេត្តព្រះសីហនុដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការប៉ូលិសខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបអំពើលក់ចែកចាយថ្នាំញៀន ១ករណី ឃាត់ខ្លួនជនសង្ស័យម្នាក់នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ចាប់យកបានថ្នាំ ញៀនមេតំហ្វេតាមីនចំនួន ៣៦កញ្ចប់ទម្ងន់១៥,១០ក្រាម ទូរស័ព្ទដៃ១ និងជញ្ជីងថ្លឹងថ្នាំ១។

    លោកវរសេនីយ៍ឯកស៊ុន សុផាត​ ស្នងការរងទទួលផែនកណ្តាលប្រឆាំងបទល្មើស បានឱ្យដឹងថា​ ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ឡាយ គឹមផេង ភេទស្រី អាយុ២០ឆ្នាំ មានស្រុកកំណើតនៅឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ជួលបន្ទប់ស្នាក់នៅក្រុមទី៩ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។

    លោក​ ស៊ុន​ សុផាត​ បានបញ្ជាក់ថា​ ករណីនេះប៉ូលិសបានតាមដាន ស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតទទួលបានព័ត៌មានគ្រប់គ្រាន់ក៏បានឃាត់ខ្លួនមុខសញ្ញានៅតាមផ្លូវ ឆែកកាបូបឃើញថ្នាំញៀន១០កញ្ចប់ និងបន្តនាំទៅឆែកឆេរនៅបន្ទប់ជួល បានរកឃើញថ្នាំញៀនចំនួន១៦កញ្ចប់ថែមទៀត។

    បច្ចុប្បន្នប៉ូលិសបានកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់​៕

adverise with khmeread

មតិយោបល់