មន្ត្រីប៉ូលិសក្នុងប្រទេសអាមេរិកបានចាប់ខ្លួនជនភៀសខ្លួនម្នាក់ បន្ទាប់ពីបុរសនេះបន្លំខ្លួនធ្វើជាបុរសចំណាស់ម្នាក់។ នេះបើតាមវេបសាយ BBC កាលពីថ្ងៃសៅរ៍។
ប៉ូលិសបានហ៊ុំព័ទ្ធផ្ទះមួយនៅទីក្រុង South Yarmouth រដ្ឋម៉ាសាឈូសេត និងបញ្ជាឱ្យ Shaun Shizz Miller ចេញ។
គាត់បានដើរមកខាងក្រៅជាអ្នកក្លែងបន្លំធ្វើមនុស្សចាស់ ហើយនៅពេលពួកគេជឿថាបុរសចំណាស់នោះគឺជាបុរសវ័យ ៣១ ឆ្នាំ ដែលពួកគេកំពុងស្វែងរក បន្ទាប់ពួកគេបានចាប់គាត់តែម្ដង។
បុរសម្នាក់នេះបានរត់គេចខ្លួនពីការដាក់ទោសជាមួយពីបទល្មើសជួញដូរហេរ៉ូអ៊ីនក្នុងខែមេសា។
នៅពេលដែលមន្ត្រីប៉ូលិសឆែកឆេរផ្ទះក្នុងទីក្រុង South Yarmouth ពួកគេបានរកឃើញកាំភ្លើងពីរដើមញាត់គ្រាប់ពេញលាក់ក្នុងម៉ាស៊ីនបោកគក់មួយ និងប្រាក់ ៣ ម៉ឺនដុល្លារ៕
