adverise with khmeread Unnamed

ឆក់យកកាបូបលុយភ្លាម....ប៉ូលិសតាមវ៉ៃខ្នោះភ្លេត

    ភ្នំពេញ​ ៖​ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសខណ្ឌឫស្សីកែវឃាត់ខ្លួនជាក់ស្តែងក្នុងករណី ឆក់កាបូបស្ពាយដាក់លុយនាថ្ងៃទី២០ សីហា ឆ្នាំ២០១៦ វេលាម៉ោង៩យប់នៅផ្លូវបេតុង ក្រុមទី២ ភូមិបឹងឈូក សង្កាត់ គីឡូម៉ែត្រលេខ៦​ ខណ្ឌឫស្សីកែវ​។

    ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ សេក ទៀង អាយុ៦២ឆ្នាំ មុខរបរលក់ដូរស្នាក់នៅផ្ទះលេខ១៥​ ផ្លូវបេតុង​ ភូមិបឹងឈូក​ សង្កាត់គីឡីម៉ែត្រលេខ៦​។

    ចំណែកសង្សយ័ចំនួន២នាក់ដែលបានឃាត់ខ្លួនឈ្មោះ ទួន មករា ភេទប្រុស អាយុ៣០ឆ្នាំ ខ្មែរ ទីលំនៅបន្ទប់ជួល សង្កាត់ទួលសង្កែ មុខរបរមិនប្រាកដ និងឈ្មោះ សេត ហេង អាយុ ២៤ឆ្នាំ ខ្មែរទីលំនៅសង្កាត់ទួលសង្កែ មុខរបរមិនពិតប្រាកដ។ ដកហូតវត្ថុតាងម៉ូតូជន សង្ស័យ០១គ្រឿងម៉ាក HONDA C110 (សង់ប៊ិច) ពណ៌​ខ្មៅ ស្លាកលេខ​ ភ្នំពេញ 1BC-2922 ជិះធ្វើសកម្មភាព​។

    ប៉ូលិសបន្តថា​ នៅថ្ងៃខែឆ្នាំខាលើ ដោយទទួលបានព័ត៌មានតាមទូរស័ព្ទ ពីជនរងគ្រោះរាយការណ៏ពីករណីឆក់នូវភិនភាគជនល្មើសកម្លាំងប៉ូលិសខណ្ឌប៉ុស្តិ៍ ដែលកំពុងបំពេញកិច្ចប្រតិបត្តិការល្បាត បានប្រទាក់ក្រឡាគ្នាបោះដៃតាមវិទ្យុទាក់ទងធ្វើឃាត់ខ្លួនបានពីរនាក់តែម្តង​។

    បច្ចុប្បន្នប៉ូលិសបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យឈ្មោះ ទួន មករា និងឈ្មោះ សេត ហេងទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តន៍តាមនីតិវិធីច្បាប់៕

adverise with khmeread

មតិយោបល់