adverise with khmeread Untitled 1

Chloe Khan ផ្ទុះកំហឹងនៅពេលគេហៅខ្លួនថា ស្រីមុខលុយ

          Chloe Khan បាន​បញ្ចេញកំហឹង​យ៉ាងខ្លាំង​ បន្ទាប់ពី​នាង​ត្រូវ​បាន​គេហៅ​ថា ស្រីមុខលុយ ។​ Chloe Khan បាន​អះអាងថា នាង​ប្រឹងប្រែង​ធ្វើការណាស់​ទើប​មាន​កេរ្តិ៍​ឈ្មោះ​ល្បីដូចសព្វថ្ងៃនិង​បានច្រានចោល​រឿងរ៉ាវ​ទាំង​អស់នេះ។

          តារាស្រីរូបនេះ​បាន​ចេញផ្សាយ​សេចក្តីថ្លែង​ការណ៍​ដ៏វែងមួយ​កាលពីថ្ងៃ សៅរ៍ ត្រឹមតែមួយសប្តាហ៍​បន្ទាប់ពី​អតីត​មិត្ត​ប្រុស​ Ian Hough ផ្តល់​បទ​សម្ភាស និង​ហៅនាងថា ជា​ស្ត្រីដែលស្រេកឃ្លានភាព​ល្បីល្បាញ។

          ខណៈ​ពេល​ Chloe មាន​ភាព​ប្រយ័ត្ន​ប្រយែង​មិនចេញឈ្មោះបុគ្គល​ណា​ម្នាក់​នៅ​ក្នុងសេចក្តីថ្លែងការណ៍​របស់នាងនោះ នាងបានរិះគន់​បុគ្គលអនាមិក​ ដែល​នាងមិនបាន​ឃើញ​អស់រយៈ​ពេល​៦​ឆ្នាំ​ថា បាន​ព្យាយាម​ទាញយក​ប្រយោ ជន៍​ពីនាង។

          Chloe បាន​និយាយថា “នៅ​ពេល​ខ្ញុំ​ចាកចេញពី CBB ខ្ញុំ​បាន​ជួប​មនុស្ស​ម្នាក់​ដែល​ខ្ញុំលែងបានជួប​៦​ឆ្នាំ​មកនេះ គេបានលក់​រឿងរ៉ា​វជា​ច្រើន ដើម្បីទទួល​បាន​ប្រាក់កំរៃ”៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់