adverise with khmeread David hennessey

ជើងឯកផ្នែកកីឡាកាយវប្បកម្មត្រូវរថភ្លើងបុកស្លាប់ មួយថ្ងៃមុនចូលរោងការ

          លោក Davie Hennessey វ័យ៥១​ឆ្នាំ​បាន​ស្លាប់​ បន្ទាប់ពី​ត្រូវ​រថភ្លើងបុក​មួយថ្ងៃមុន​ពេល​លោកត្រូវចូល​រោងការ។

          ជើងឯក​កាយ​វប្បកម្ម​រូបនេះ​គ្រោងនឹងរៀបការជាមួយគូដណ្តឹង​ Elaine Elliot នៅ​ថ្ងៃសុក្រ​ ប៉ុន្តែ​បាន​ស្លាប់ដោយ​សាររថភ្លើង​បុកតែប៉ុន្មាន​ម៉ោង​​មុន​ពេល​អ្នកទាំងពីរ​រៀបការ។

          នាង Elaine បាន​និយាយថា “​Davie គឺជា​មនុស្ស​អស្ចារ្យ​បំផុត​ដែល​ខ្ញុំមិន​ដែល​បាន​ជួប។ គាត់គឺជាមិត្តល្អ។ ជា​គូស្នេហ៍​ក្នុងឆាកជីវិត​របស់ខ្ញុំ។ ខ្ញុំមិន​ដឹងថា ត្រូវ​ធ្វើអ្វីនោះទេនៅពេល​គ្មានរូបគាត់”។

          នាងបន្តថា “​ថ្ងៃនេះ ខ្ញុំត្រូវ​ក្លាយ​ជា​ភរិយារបស់គាត់។ រឿងនេះនឹង​ដក់ជាប់​ក្នុងចិត្ត​របស់ខ្ញុំ​។ ខ្ញុំ​ពិតជា​ខូចចិត្តមែនទែន”។ នាង Elaine ធ្វើការជា​គ្រូបង្វឹក លំ ហាត់ប្រាណផ្ទាល់ខ្លួន​នៅ Pro-Life Fitness Centre ទីដែលលោក Davie ហ្វឹក ហាត់។

          គូស្នេហ៍​មួយគូនេះទើបនឹងអបអរ​គម្រោងអាពាហ៍​ពិពាហ៍​នៅភោជនីយ ដ្ឋាន Chardon d`Or Restaurant នៅទីក្រុង Glasgow កាលពីយប់​ថ្ងៃពុធ។

          លោក Davie បាន​ស្លាប់នៅស្ថានីយរថភ្លើង Bishopton Railway Station អំឡុង​ម៉ោង ៤ និង៣០​នាទីល្ងាចកាលពីថ្ងៃព្រហស្បតិ៍។ គេមិនទាន់ប្រាកដ​ថា ហេតុ​អ្វីបាន​ជា​គាត់ស្ថិតនៅលើ​ផ្លូវរថភ្លើង​នោះ ហើយ​ប៉ូលិស​កំពុងបន្តការស៊ើប អង្កេត៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់