adverise with khmeread Swansea city to move for former manager

ក្លឹប Swansea នឹង​ហៅ​លោក Brendan Rodgers មក​ដឹកនាំ​វិញ​នៅ​រដូវក្តៅ​ខាងមុខ

    ​ក្រុមបាល់ទាត់ Swansea នឹង​តាម​ជួល​លោក Rodgers ឱ្យមក​ដឹកនាំ​ក្រុម​ម្តងទៀត​នៅពេល​រដូវ​កាល​នេះ​បញ្ចប់ ខណៈ​លោក Alan Curtis នឹង​ដឹកនាំ​ក្រុមបណ្តោះអាសន្ន​រហូតដល់​ចប់​រដូវ​កាល​។​

​    ​ប្រធាន​ក្រុមប្រឹក្សាភិបាល​លោក Huw Jenkins មិនទាន់​រក​អ្នក​មក​ជំនួស​លោក Garry Monk នៅឡើយ​ទេ​បន្ទាប់ពី​ត្រូវបាន​បណ្តេញចេញ​កាលពី​បួន​សប្តាហ៍​មុន​។​

​    ​គោលដៅ​របស់លោក Jenkins គឺ​ដើម្បី​រួបរួម​ជាមួយ​អតីត​គ្រូបង្វឹក​ដែល​បាន​ដឹក​ដៃ Swansea ឲ្យ​ឡើងមក Premier League កាលពី​ឆ្នាំ ២០១១ ប៉ុន្តែ​លោក Rodgers មិន​ត្រូវបាន​ទាក់ទង​ទេ បន្ទាប់ពី​រូបលោក​ចាក​ចេញពី​ក្រុម​ហង្ស​ក្រហម Liverpool៕

adverise with khmeread
ប្រភព៖ ដេលី​មែ​ល​

មតិយោបល់