កណ្តាល ៖ មានករណីអគ្គីភ័យឆាបឆេះតូបលក់បន្លែ និងលក់ត្រី បណ្ដាលឱ្យខូចខាតតូបអស់ចំនួន០៨ តូបនៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២០ សីហា ឆ្នាំ២០១៦ នៅចំណុចផ្សារកំពង់កន្ទួត ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
បន្ទាប់ពីទទួលដំណឹងភ្លាមប៉ូលិសបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងជួយធ្វើអន្តរាគមន៍ បានពន្លត់ទាន់ពេលវេលា។ បូលិសបញ្ជាក់ថា អគ្គិភ័យនេះឆេះមកពីមូលហេតុឆ្លងចរន្តអគ្គីសនី។
យ៉ាងណាក៏ដោយសមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីទំហំឆេះខូចខាតគិតជាទឹកប្រាក់នៅឡើយ៕
