អ្នកលោតឆ័ត្រយោងពីលើភ្នំម្នាក់បានថតខ្លួនឯងធ្លាក់ស្លាប់ ខណៈកំពុងសម្តែងការលោតពីលើភ្នំដ៏គ្រោះថ្នាក់នៅជួរភ្នំ Dolomite ប្រទេសស្វ៊ីសកាលពីថ្ងៃសៅរ៍ ទី ២០ សីហា។
អ្នកចូលចិត្តប្រថុយគ្រោះថ្នាក់សញ្ជាតិអ៊ីតាលី Uli Emanuele បានស្លាប់ បន្ទាប់ពីលោតពីលើកំពូលភ្នំមួយ ហើយក៏បាត់បង់ម្ចាស់ការ និងធ្លាក់បុកថ្ម មុនពេលចុចឆ័ត្រយោងកាលពីម្សិលមិញនេះ។
បុរសអាយុ ២៩ ឆ្នាំរូបនេះមានឈ្មោះល្បីល្បាញណាស់ បន្ទាប់ពីសម្តែងលោតពីលើភ្នំកាលពីឆ្នាំមុនសម្រាប់ឆានែល YouTube ឈ្មោះថា GoPro នៅពេលគាត់ប្រើពាក់ស្លាបហោះកាត់មាត់ច្រកប្រឡោះភ្នំប្រវែង ២ ម៉ែត្រ។
បញ្ជាក់៖ វីដេអូជនរងគ្រោះមិនត្រូវបានលាតត្រដាងទេ ដើម្បីរក្សាសិទ្ធិរបស់ជនរងគ្រោះ។ វីដូអូខាងក្រោមនេះគឺជាសកម្មភាពរបស់គាត់ ពេលចាប់ផ្ដើមល្បីខ្លាំង៕
