កណ្តាល ៖ បុរសម្នាក់ត្រូវបានប៉ូលិសឃាត់ខលួនក្នុងករណី រក្សាទុកនូវសារធាតុញៀននាថ្ងៃទី២០ សីហា ២០១៦ វេលាម៉ោង៦ ព្រលប់នៅចំណុចផ្ទះសំណាក់ស្រីនីបន្ទប់លេខ ១០៦ ស្ថិតនៅ ក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប៉ូលិសនិយាយថា ជនល្មើសឈ្មោះ សាំង ណែត ភេទប្រុស អាយុ៣០ឆ្នាំមានទីលំនៅភូមិត្រពាំងត្របែក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ មុខរបរ មិនពិតប្រាកដ។
វត្ថុតាងចាប់យក ក្រាមពណ៌ សថ្លា សង្ស័យជាសារធាតុញៀនមេតំហ្វេតាមីន(ម៉ាទឹកកកice) ០៦កញ្ចប់ (តូច០៥កញ្ចប់ ធំ០១កញ្ចប់), កាបូបដាក់ប្រាក់ពណ៌ ខ្មៅ ០១, ប្រាក់ខ្មែរ ៥.៥០០ (ប្រាំពាន់ប្រាំរយរៀល), កញ្ចប់បារី MEvIus, ដបសំរាប់ជក់ ០១ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១សន្លឹក។
ប៉ូលិសបន្តថា នៅពេលវេលាខាងលើ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមសហការជាមួយកម្លាំងព្រហ្មទណ្ឌនិងកម្លាំងប៉ុស្តិ៍ តាខ្មៅ ទទួលព័ត៌មានថា មានជនសង្ស័យម្នាក់កំពុងប្រើប្រាស់ថ្នាំនៅក្នុងបន្ទប់ផ្ទះសំណាក់ស្រីនី បានធ្វើការត្រួតពិនិត្យ ជនសង្ស័យ
ឃើញមានគ្រឿងញៀន០៦កញ្ចប់៥កញ្ចប់តូចនិងធំ០១កញ្ចប់លាក់ទុកក្នុងកញ្ចប់បារី។
នៅចំពោះមុខសមត្ថិច្ចជនល្មើសបានសារភាពថា ពិតជារបស់ខ្លួនមែនគឺទិញក្នុងតម្លៃ២០ម៉ឺនរៀល ដើម្បីទុកប្រើប្រាស់ខ្លួនឯង។ ករណីនេះ សមត្ថកិច្ចកំពុងបន្តចាត់ការ តាមនីតិវិធី៕
