adverise with khmeread Big bang 1471708965 af org

ញាក់សាច់​! ក្រុម Big Bang គ្រាន់តែ​ប្រារព្ធ​ខួប​លើក​ទី ១០ របស់ខ្លួន​មាន​អ្នកចូលរួម​ជាង ៦៥.០០០ នាក់​

    ​ក្រុម Big Bang បានរៀបចំ​ការប្រគុំ​តន្ត្រី​រំលឹក​ខួប​លើក​ទី ១០ របស់ខ្លួន​ហៅថា ការប្រគុំ​តន្ត្រី "BIGBANG10 THE CONCERT : 0.TO.10" ដែល​ប្រារព្ធ​ឡើង​នៅ​កីឡដ្ឋាន Seoul World Cup Stadium កាលពី​ថ្ងៃអាទិត្យ ទី​២០ សីហា​។ 

​    ​អ្នកគាំទ្រ​ជាង ៦៥.០០០ នាក់​បាន​ជួបជុំគ្នា​ទស្សនា​ក្រុម Big Bang ខណៈដែល​ពួកគេ​សម្តែង​រាល់​បទ​ចម្រៀង​ល្បីៗ​របស់ខ្លួន​ក្នុង​រយៈពេល ១ ទសវត្សរ៍​មកនេះ​។ 

​    ​G-Dragon បាន​លាតត្រដាង​ពី​ការព្រួយបារម្ភ​របស់ខ្លួន​ថា ការប្រគុំ​តន្ត្រី​នេះ​នឹងមិន​ពេញនិយម​ដូច​មុន​ទេ​។ រូបគេ​និយាយថា "​ដោយសារ​យើង​មាន​សកម្មភាព​ក្រៅប្រទេស​ច្រើន យើង​បារម្ភ​ថា យើង​នឹង​មិនមាន​ប្រជាប្រិយភាព​ក្នុង​កូរ៉េ​ទេ ប៉ុន្តែ​ឃើញ​អ្នក​ទាំងអស់គ្នា​ឥឡូវនេះ យើង​នៅតែមាន​ប្រជាប្រិយភាព​"​។​

​     Taeyang លេងសើច​អឹមអៀន​ថា "​បើ​យើង​ដឹងថា​មាន​មនុស្ស​ចូលរួម​ច្រើន​បែបនេះ​ក្នុងថ្ងៃនេះ (២០ សីហា​) យើង​នឹង​ប្រគុំ​ពីរ​ថ្ងៃ មិនមែន​មួយថ្ងៃ​អ៊ីចឹង​ទេ​។ ពិតជា​ស៊យ​មែន​"​។ 

​    ​Daesung និយាយថា គាត់​នឹក​អ្នកគាំទ្រ​កូរ៉េ​ខ្លាំងណាស់ ព្រោះ​ខាន​ប្រគុំ​តន្ត្រី​យូរណាស់​មកហើយ​ក្នុងប្រទេស​កូរ៉េ​៕ 

adverise with khmeread
ប្រភព៖ allkpop

អ្នកនឹងចូលចិត្ត

មតិយោបល់