ឪពុកម្នាក់បានដាល់កូនស្រីអាយុ ៤ ខែរបស់ខ្លួនរហូតដល់ស្លាប់ដើម្បីបញ្ឈប់នាងកុំយំពេក ខណៈដែលឪពុកចិត្តខ្មៅកំពុងមើលទូរទស្សន៍។ នេះបើតាមវេបសាយ Metro កាលពីថ្ងៃសៅរ៍។
លោក Cory Morris អាយុ ២១ ឆ្នាំមកពី Minneapolis ប្រទេសអាមេរិក បានដល់កូនស្រីខ្លួនឯង ២២ ដៃចំកណ្ដាលមុខ និងទ្រូងកាលពីថ្ងៃទី ១៣ សីហា។
ឥឡូវឪពុកថ្លើមខ្មៅពាសមេឃនេះត្រូវបានដាក់ទោសជាមួយនឹងបទល្មើសកម្រិតទីពីរ។ ឪពុកចិត្តខ្មៅរូបនោះបានដាល់កណ្ដាលមុខកូនស្រីរបស់ខ្លួន ១៥ ដង និងកណ្ដាលទ្រូង ៧ ដង។ យោងតាមរបាយការណ៍ប៉ូលិស គាត់បន្ទាប់មកបានយកដៃទាំងពីររបស់គាត់ច្របាច់ទ្រូងកូនរបស់គាត់ យ៉ាងឃោរឃៅបំផុត។
យ៉ាងណាមិញ គាត់ត្រូវបានគេធានាឱ្យនៅក្រៅឃុំ ដោយបង់ជាទឹកប្រាក់ ២ លានដុល្លារ៕
ប្រភព៖ Metro
