យើងដឹងហើយថា ផ្ទះមួយៗមិនងាយទិញបាននោះឡើយ ចុះទម្រាំផ្ទះវីឡាមួយនេះវិញ តើថ្ងៃណាទើបមានលទ្ធភាពទិញ?
ប៉ុន្តែប្រសិនបើអ្នកមានប្រាក់ ៨៦០ លានផោន (ជិត ១.១២៥ លានដុល្លារ) អ្នកអាចទិញផ្ទះវីឡាដ៏ស្រស់ស្អាតនេះបានហើយ។ វាទំនងជាវីឡាថ្លៃបំផុតក្នុងពិភពលោក។
វីឡាឈ្មោះ Le Cedres នេះទើបតែដាក់លក់នៅពេលថ្មីៗនេះទេ នៅក្នុងទីក្រុង Saint-Jean-Cap-Ferrat ភាគខាងត្បូងប្រទេសបារាំង។ វាជាកម្មសិទ្ធិរបស់សេដ្ឋីនី Suzanne Marnier-Lapostolle។
ផ្ទះនេះមានបន្ទប់ដេក ១០ មានអាងហែលទឹកខ្នាតអូឡាំពិកមួយ សាលមួយ និងក្រោលមួយសម្រាប់ដាក់សេះ ២០ ក្បាល។ ប្រសិនបើអ្នកចូលចិត្តសួន ផ្ទះនេះពិតជាស័ក្តិសមសម្រាប់អ្នកណាស់ ព្រោះមានផ្ទះកញ្ចក់ ២០ សួនច្បារ ១៤ ហិកតា ដើមឈើ ១៥០.០០០ ដើម និងអ្នកថែសួនអាជីព ១៥ នាក់៕
