យោងតាមវេបសាយ Daily Mail បានឱ្យដឹងថា អ្នកដើរកម្សាន្តកំពុងនាំគ្នាសម្រុកទៅបឹងទឹកប្រៃដាច់ស្រយាលមួយក្នុងតំបន់ស៊ីបេរីដើម្បីបានត្រាំជើងក្នុងបឹងអច្ឆរិយៈ ដែលចេះប្រែទៅជាពណ៌ផ្កាឈូករាល់ខែសីហា។
បាតុភូតធម្មជាតិនេះបានក្លាយជាទស្សនីភាពរដូវក្តៅប្រចាំឆ្នាំដែលមានរយៈពេលយូរជាងការរំពឹង និងកំពុងទាក់ទាញទេសចរច្រើនឡើងមកកាន់តំបន់ភ្នំអាល់តៃ (Altai) របស់រុស្ស៊ី។
វាមើលទៅដូចជាមានអ្វីមួយបានកំពប់ចូលបឹងនេះ ប៉ុន្តែក្រុមអ្នកជំនាញនិយាយថា បឹងបួរលីនស្កូយ៉េ (Lake Burlinskoye) ចេញពណ៌ផ្កាឈូកដោយសារតែអតិសុខុមប្រាណពណ៌ផ្កាឈូកនៅបាតបឹង។
ទោះយ៉ាងណា ជាមួយអាកាសធាតុក្តៅក្នុងប៉ុន្មានឆ្នាំនេះ បឹងនេះឆាប់ចេញពណ៌ផ្កាឈូកបន្តិចហើយ ខណៈដែលអ្នកស្រុកបន្ទោសទៅលើបម្រែបម្រួលអាកាសធាតុ។
រដូវក្តៅនេះ វាបានប្រែពណ៌នៅចន្លោះ ២ ទៅ ៣ សប្តាហ៍មុនពេលធម្មតារបស់វា៕
