adverise with khmeread 4

Rafa Benitez ត្រូបានគេបណ្ដេញចេញដោយសារ Gary Neville

    ​លោក Gary Neville ដែល​ទើបតែ​បាន​ចូលមក​កាន់កាប់​តំណែង​គ្រូបង្វឹក​ក្រុម Valencia នៅ​ខែ​មុន បាន​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ក្រោយ​យក​ស្មើ​ជា​ក្រុម​អធិរាជ​ស Real Madrid ក្នុង​លទ្ធផល ២-២ ក្នុង​ទឹកដី Mestalla របស់ខ្លួន​។

​    ​គ្រូបង្វឹក​រូបនេះ​ទទួលបាន​ការគោរព​ពី​ប្រិយមិត្ត​ក្រុម​បិសាច​ក្រហម Manchester United សម្រាប់​ការដែល​ធ្វើ​ឲ្យ​អតីត​វីរៈបុរស Liverpool លោក Rafael Benitez ត្រូវ​បណ្តេញ​ចេញពី​ក្រុម Real Madrid ក្រោយ​កិច្ចប្រជុំ​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​។​

​    ​ក្រុម Valencia គឺជា​ក្លឹប​ដែ​លោក Benitez ធា្ល​ប់​បាន​ដឹកនាំ​ប្រកបដោយ​ភាពជោគជ័យ មុន​ពេលដែល​គ្រូបង្វឹក​រូបនេះ​បានឈ្នះ​ពាន Champions League និង FA Cup ជាមួយនឹង​ក្រុម​ហង្ស​ក្រហម Liverpool ។​

​    ​ក្រោម​ការដឹកនាំ​របស់​លោក Benitez ចាប់តាំងពី​ខែមិថុនា​មក គ្រូបង្វឹក​រូបនេះ​ទទួលបាន​ស្ថិតិ​ឈ្នះ​ក្នុងការ​ប្រកួត​ត្រឹមតែ ៦៤.៧​ភាគរយ ប៉ុណ្ណោះ គឺ​ស្ថិតិ​ដែល​ទាប​ជាងគេ​បើ​គិតពី​អតីត​គ្រូបង្វឹក​មុនៗ​ដែល​ធ្លាប់​ដឹកនាំ​ក្រុម Real Madrid ។

​    ​ក្រុម​អ្នកគាំទ្រ​បិសាច​ក្រហម​ជាច្រើន​បាន​បញ្ចេញ​ភាពសប្បាយ​រីករាយ​ក្នុងន័យ​សើចចំអក​ដោយបាន​លើកសរសើរ​លោក Neville ក្រោយពី​លោក Benitez បាន​ប្រឈមមុខ​នឹង​ការដេញចោល​។ ហើយ​រឿងនេះ​បានក្លាយ​ជាការ​ពិតមែន​ក្រោយ​គណៈ​គ្រប់គ្រង Real សម្រេច​បណ្តេញ​លោក​ចោល​កាលពី​យប់​ថ្ងៃ​ចន្ទ​៕

adverise with khmeread

មតិយោបល់