យ៉ាងហោចណាស់មនុស្សបីនាក់លង់ទឹកស្លាប់កាលពីថ្ងៃសោរ៍ ខណៈដែលខេត្ត ១២ កំពុងប្រកាសអាសន្នទឹកជំនន់ ដោយសារឥទ្ធិពលព្យុះត្រូពិច Dianmu វាយប្រហារភាគខាងជើងប្រទេសថៃ។
មជ្ឈមណ្ឌលឧតុនិយមថៃប៉ែកខាងជើងបានព្រមានថានឹងមានភ្លៀងធ្លាក់ខ្លាំងនៅខេត្ត Mae Hong Son, Chiang Mai, Chiang Rai, Phayao, Nan, Phrae, Lamphun, Lampang, Uttaradit និង Tak។ ដោយឡែកខេត្ត Phichit និង Sukhothai បានទទួលរងកម្លាំងព្យុះនេះកាលពីថ្ងៃសៅរ៍រួចមកហើយ។
ប្រជាជនត្រូវបានព្រមានថាអាចនឹងទទួលរងទឹកជំនន់ និងប្រយ័ត្នទឹកហូរពីព្រៃឈើបង្កឡើងដោយសារភ្លៀងដូចហែកមេឃ៕
ប្រភព៖ បាងកកប៉ុស្ដិ៍
