adverise with khmeread Manchester united v southampton %282%29

Zlatan Ibrahimovic មានអារម្មណ៍ទី ៦ ថានឹងឈ្នះពាន Premier Leauge ជាមួយ Man Utd

    Zlatan Ibrahimovic បានបង្ហើបថាគាត់មានអារម្មណ៍ថា បិសាចក្រហម Manchester United នឹងឈ្នះពានលីកក្នុងរដូវកាលនេះ។

    ហើយខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះនិយាយថា បិសាចក្រហមបានក្លាយទៅជាម្ចាស់ជើង​ឯករួចជាស្រេចបាត់ទៅហើយ បន្ទាប់ពីប្រកួតបានត្រឹមពីរលើកមកនេះ។

    ទំនុកចិត្តដ៏ខ្ពស់ត្រដែតរបស់ Ibrahimovic គឺបានកើតឡើងជាមួយនឹងគ្រាប់បាល់ចំនួនពីរគ្រាប់ក្នុងការបង្ហាញខ្លួនលើកដំបូងលើទឹកដី Old Trafford ក្នុងជំនួបជាមួយ Southampton ដោយលើកមុខមាត់ខ្ពង់ខ្ពស់ឡើងវិញនៅ Old Trafford និងដណ្តើមបាន ៣ ពិន្ទុទៀតសម្រាប់សន្សំដើម្បីលើកពាន Premier League ដំបូងរបស់គាត់។ 

    ហើយគាត់បានប្រមានទៅដល់ដៃគូប្រជែងរបស់បិសាចក្រហមទាំងឡាយថា ពួកគេទាំងអស់អាចលេងសម្រាប់ចំណាត់ថ្នាក់ទីពីរ ជាមួយខ្លួនគាត់ ហើយកូនក្រុមដទៃទៀតរបស់ Jose Mourinho ត្រូវត្រៀមខ្លួនធ្វើឱ្យបានប្រសើរជាងមុន ខណៈដែលរដូវកាលចាប់ផ្តើមប្រកួតយ៉ាងស្វិតស្វាញ។

    Zlatan បានបញ្ជាក់ទៅកាន់អ្នកសារព័ត៌មានថា "ខ្ញុំជឿជាក់ថា យើងអាចឈ្នះពាន ខ្ញុំមានចក្ខុវិស័យមួយនេះ"។

    គាត់បានបន្តទៀតថា "ប៉ុន្តែយើងត្រូវការធ្វើការធ្ងន់សម្រាប់វា ហើយយើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីរំខានទៅដល់ក្លឹបទាំងអស់ដែលចង់ឈ្នះវា។ ឥឡូវនេះខ្ញុំគ្រាន់តែផ្តោតទៅលើការព្យាយាមដើម្បីជួយឱ្យក្រុមរបស់ខ្ញុំឈ្នះ ហើយបន្ទាប់ពីពីរប្រកួតកន្លងមក យើងឈ្នះទាំងពីរ ដែលគឺជាអ្វីដែលសំខាន់បំផុត។ អ្នកណាស៊ុតចូលមិនសំខាន់ឡើយ ធ្វើយ៉ាងម៉េចឱ្យតែយើងឈ្នះ។ ត្រឹមត្រូវហើយ ខ្ញុំរកគ្រាប់បាល់បានចំនួនបីគ្រាប់ក្នុង Premier League ហើយខ្ញុំរីករាយសម្រាប់រឿងនោះ ប៉ុន្តែវាគឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ រដូវកាលនៅវែងឆ្ងាយ ខ្ញុំនឹងធ្វើការងារធ្ងន់ ក្រុមទាំងមូលនឹងធ្វើការងារធ្ងន់ ហើយយូរៗទៅយើងនឹងទទួលបានភាពប្រសើរឡើង និងកាន់តែប្រសើរឡើង ដូច្នេះតោះយើងទៅមើលថាលទ្ធផលអ្វីនឹងទទួលបានមកវិញ"៕

ប្រភព៖ mirror

adverise with khmeread

មតិយោបល់