អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger បានឈានដល់ការសម្រេចចិត្តថ្មីសម្រាប់ការផ្ទេរមួយទៅលើកីឡាករ Yacine Brahimi របស់ក្រុម Porto ប្រទេសព័រទុយហ្គាល់ បន្ទាប់ពីបរាជ័យផ្ទេរយក Riyad Mahrez ពីកញ្ជ្រោង Leicester ។
Liverpool និង Chelsea ក៏បានពិចារណាទៅលើការផ្ទេររបស់ខ្លួនសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរី ដែលចង់ចាកចេញពី Porto រូបនេះផងដែរ។
បច្ចុប្បន្ន Wenger បានប្រកាសជាស្រេចទៅលើគោលបំណងរបស់គាត់ បន្ទាប់ពី Mahrez បានចុះហត្ថលេខារយៈពេលបួនឆ្នាំថ្មីមួយសម្រាប់កញ្ជ្រោង។
Brahimi បានចាកចេញពីការប្រកួតជម្រុះ Champions League របស់ Porto កាលពីពាក់កណ្តាលសប្តាហ៍នេះ ហើយក្លឹបព័រទុយហ្គាល់មួយនេះបង្ហើបថាខ្លួននឹងលក់កីឡាកររូបនេះ បើឱ្យថ្លៃ ៤០លានផោន៕
ប្រភព៖ mirror
